ភ្នំពេញ៖ យោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គីភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅរសៀលថ្ងៃចន្ទ០២កើត ខែអស្សុជ ឆ្នាំថោះ ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣នេះ បានបូកសរុបករណីគ្រោះថ្នាក់អគ្គិភ័យកើតឡើងពីកាន់បិណ្ឌទី១ដល់ បិណ្ឌទី១៥ និងថ្ងៃបុណ្យភ្ជុំបិណ្ឌបីថ្ងៃ(១៣-១៤-១៥ខែតុលាឆ្នាំ២០២៣ និងប្រៀបធៀបបុណ្យភ្ជុំបិណ្ឌបីថ្ងៃដូចគ្នានឹងឆ្នាំ២០២២)។
នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គីភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងដូចខាងក្រោមនេះ៖
*១ / ចាប់ពីបុណ្យកាន់បិណ្ឌថ្ងៃទី១ ដល់បិណ្ឌទី១៥ ត្រូវថ្ងៃទី៣០ ខែកញ្ញា រហូតដល់ថ្ងៃ១៤ ខែតុលា ឆ្នាំ២០២៣ អគ្គិភ័យកើតឡើង ២៤លើក ក្នុង៣០លើកធៀបទៅឆ្នាំ២០២២ ថយចុះចំនួន ០៦លើក។
*២ / ការខូចខាត៖
– ឆេះផ្ទះ១៤ខ្នង , បន្ទប់ ១ , ឃ្លាំង ១ , ភោជ្ជនីយដ្ឋាន ១ , រោងចិញ្ចឹមមាន់ ១ , រថយន្តចំនួន ២គ្រឿង និងម៉ូតូបំនួ ៧ គ្រឿង។
*៣ / មូលហេតុ៖
– ឆ្លងចរន្តអគ្គិសនីចំនួន១៣លើក= ៥៤,១៦%
– ភ្លើងទៀននិងធូបចំនួន២ លើក= ៨,៣៣%
– ភ្លើងធូបមូស ១ លើក = ៤,១៦%
– ធុងហ្គាស់ ១ លើក = ៤,១៦%
– ជាងផ្សារដែក ១ លើក = ៤,១៦%
– បូមប្រេងសាំងដាក់ដប ១លើក= ៤,១៦%
– គ្រោះថ្នាក់ចរាចរណ៏ ១ លើក = ៤,១៦%
– កំពង់ស្រាវជ្រាវ ចំនួន ៤លើក=១៦,៦៦%
៤ / ស្លាប់និងរបួស៖ របួស ចំនួន ២(ប្រុស)។
គួរបញ្ជាក់ថា ករណីអគ្គិភ័យកើតឡើងក្នុងថ្ងៃបុណ្យភ្ជុំ៣ថ្ងៃ(១៣-១៤-១៥ខែតុលាឆ្នាំ២០២៣ ចំនួន ០៣លើក/០៤ ប្រៀបធៀបទៅឆ្នាំ២០២២ ថយចុះ ១លើក
១ / ខេត្តកំពង់ស្ពឺ ១លើក ( អគ្គិសនី)
២ / ខេត្តស្វាយរៀង ១ លើក ( គ្រោះថ្នាក់ចរាចរណ៏)
៣ / ខេត្តកំពត ១ លើក (ភ្លើងទៀនធូប)៕ដោយ៖សហការី