ករណីគ្រោះថ្នាក់អគ្គិភ័យពីកាន់បិណ្ឌទី១​ ដល់បិណ្ឌ១៥​កើតឡើង២៤លើក​ ថយចុះចំនួន ០៦លើក ,បើធៀបទៅឆ្នាំ២០២២

ចែករំលែក៖

ភ្នំពេញ៖​ យោងតាម​របាយការណ៍​របស់​នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គីភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅរសៀលថ្ងៃចន្ទ០២កើត​ ខែអស្សុជ​ ឆ្នាំថោះ ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៦​ ខែតុលា​ ឆ្នាំ២០២៣នេះ​ បានបូកសរុបករណីគ្រោះថ្នាក់អគ្គិភ័យកើតឡើងពីកាន់បិណ្ឌទី១ដល់​ បិណ្ឌ​ទី១៥​ និងថ្ងៃបុណ្យភ្ជុំបិណ្ឌបីថ្ងៃ(១៣-១៤-១៥ខែតុលាឆ្នាំ២០២៣​ និងប្រៀបធៀបបុណ្យភ្ជុំបិណ្ឌបីថ្ងៃដូចគ្នានឹងឆ្នាំ២០២២)។

នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គីភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងដូចខាងក្រោមនេះ៖

*១ / ចាប់ពីបុណ្យកាន់បិណ្ឌថ្ងៃទី១​ ដល់​បិណ្ឌ​ទី​១៥ ត្រូវថ្ងៃទី៣០​ ខែកញ្ញា​ រហូត​ដល់ថ្ងៃ១៤​ ខែតុលា​ ឆ្នាំ២០២៣ អគ្គិភ័យកើតឡើង ២៤លើក​ ក្នុង៣០លើកធៀបទៅឆ្នាំ២០២២ ថយចុះចំនួន ០៦លើក។

*២ / ការខូចខាត៖
– ឆេះផ្ទះ១៤ខ្នង , បន្ទប់ ១ , ឃ្លាំង ១ , ភោជ្ជនីយដ្ឋាន ១ , រោងចិញ្ចឹមមាន់ ១ , រថយន្តចំនួន ២គ្រឿង និងម៉ូតូបំនួ ៧ គ្រឿង។

*៣ / មូលហេតុ៖
– ឆ្លងចរន្តអគ្គិសនីចំនួន១៣លើក= ៥៤,១៦%
– ភ្លើងទៀននិងធូបចំនួន២ លើក= ៨,៣៣%
– ភ្លើងធូបមូស ១ លើក = ៤,១៦%
– ធុងហ្គាស់ ១ លើក = ៤,១៦%
– ជាងផ្សារដែក ១ លើក = ៤,១៦%
– បូមប្រេងសាំងដាក់ដប ១លើក= ៤,១៦%
– គ្រោះថ្នាក់ចរាចរណ៏ ១ លើក = ៤,១៦%
– កំពង់ស្រាវជ្រាវ ចំនួន ៤លើក=១៦,៦៦%
៤ / ស្លាប់និងរបួស៖​ របួស ចំនួន ២(ប្រុស)។

...

គួរបញ្ជាក់ថា​ ករណីអគ្គិភ័យកើតឡើងក្នុងថ្ងៃបុណ្យភ្ជុំ៣ថ្ងៃ(១៣-១៤-១៥ខែតុលាឆ្នាំ២០២៣ ចំនួន ០៣លើក/០៤ ប្រៀបធៀបទៅឆ្នាំ២០២២ ថយចុះ ១លើក
១ / ខេត្តកំពង់ស្ពឺ ១លើក ( អគ្គិសនី)
២ / ខេត្តស្វាយរៀង ១ លើក ( គ្រោះថ្នាក់ចរាចរណ៏)
៣ / ខេត្តកំពត ១ លើក (ភ្លើងទៀនធូប)៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print