យុវជន​ជនជាតិចិន​ម្នាក់​ លោតសម្លាប់ខ្លួនពីលេីអគារ២ជាន់​ នៃក្រុមហ៊ុនញូញៀន​ ខេត្ត​កោះកុង​

ចែករំលែក៖

ខេត្តកោះកុង៖​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កោះកុង​ បានឱ្យដឹង​នៅព្រឹកថ្ងៃ​ពុធ​ទី​១៨​ ខែតុលា​ ឆ្នាំ​២០២៣នេះថា៖​ មានករណីយុវជន​ជនជាតិចិន​ម្នាក់​ បានធ្វើអត្តឃាតសម្លាប់ខ្លួនឯងពីលើអាគារ២ជាន់កំពស់៧ម៉ែត្រ នៅចំណុចក្រុមហ៊ុនញូញៀន បង្កការ​ភ្ញាក់ផ្អើល​ដល់​កម្លាំង​សមត្ថកិច្ច​ ចុះទៅត្រួតពិនិត្យភ្លាមៗ។

ប្រភពដដែលបន្តថា​ ក្រោយ​កេីត​ហេតុ​ភ្លាមៗ​ លោកវរសេនីយ៍ឯក ជា សារិន ស្នងការរង នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១២និង៣០ថ្ងៃ​ត្រង់​ បានដឹកនាំកម្លាំងបច្ចេកវិទ្យាសាស្ត្រ សហការជាមួយ​កម្លាំងព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្ត បានចុះពិនិត្យសាកសព ជនជាតិចិន០១នាក់ប្រុស ដែលលោតធ្វើអត្តឃាតសម្លាប់ខ្លួនឯងពីលើអាគារ២ជាន់កំពស់៧ម៉ែត្រ នៅចំណុចក្រុមហ៊ុនញូញៀន ស្ថិតនៅស្រុកគីរីសាគរ បានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យក្រោយមកក្រុមហ៊ុនបានដឹកសពមកតម្កល់ទុក នៅវត្តអណ្ដូងទឹក ស្រុកបូទុមសាគរ។

គួរជម្រាបជូនថា​ សពមានឈ្មោះ GIN MING ភេទប្រុស​ អាយុ១៩ឆ្នាំ​ ជាជនជាតិ​ចិន​ ស្នាក់នៅ​ទីតាំង​កេីត​ហេតុ​ខាងលេីនេះ​។

...

ដោយឡែក​យោង​តាមការសន្និដ្ឋាន​របស់​នគរបាល​ជំនាញ​កោសល្យវិច័យ​ បានបញ្ជាក់ថា​ សពពិតជាស្លាប់ដោយធ្វេីអត្តឃាតលោតសម្លាប់ខ្លួនពីលេីអគារ២ជាន់កំពស់៧ម៉ែត្រពិតបា្រកដមែន។​ មូលហេតុ មានវិបត្តិគ្រួសារ៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print