ខេត្តកោះកុង៖ ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានឱ្យដឹងនៅព្រឹកថ្ងៃពុធទី១៨ ខែតុលា ឆ្នាំ២០២៣នេះថា៖ មានករណីយុវជនជនជាតិចិនម្នាក់ បានធ្វើអត្តឃាតសម្លាប់ខ្លួនឯងពីលើអាគារ២ជាន់កំពស់៧ម៉ែត្រ នៅចំណុចក្រុមហ៊ុនញូញៀន បង្កការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ច ចុះទៅត្រួតពិនិត្យភ្លាមៗ។
ប្រភពដដែលបន្តថា ក្រោយកេីតហេតុភ្លាមៗ លោកវរសេនីយ៍ឯក ជា សារិន ស្នងការរង នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១២និង៣០ថ្ងៃត្រង់ បានដឹកនាំកម្លាំងបច្ចេកវិទ្យាសាស្ត្រ សហការជាមួយកម្លាំងព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្ត បានចុះពិនិត្យសាកសព ជនជាតិចិន០១នាក់ប្រុស ដែលលោតធ្វើអត្តឃាតសម្លាប់ខ្លួនឯងពីលើអាគារ២ជាន់កំពស់៧ម៉ែត្រ នៅចំណុចក្រុមហ៊ុនញូញៀន ស្ថិតនៅស្រុកគីរីសាគរ បានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យក្រោយមកក្រុមហ៊ុនបានដឹកសពមកតម្កល់ទុក នៅវត្តអណ្ដូងទឹក ស្រុកបូទុមសាគរ។
គួរជម្រាបជូនថា សពមានឈ្មោះ GIN MING ភេទប្រុស អាយុ១៩ឆ្នាំ ជាជនជាតិចិន ស្នាក់នៅទីតាំងកេីតហេតុខាងលេីនេះ។
ដោយឡែកយោងតាមការសន្និដ្ឋានរបស់នគរបាលជំនាញកោសល្យវិច័យ បានបញ្ជាក់ថា សពពិតជាស្លាប់ដោយធ្វេីអត្តឃាតលោតសម្លាប់ខ្លួនពីលេីអគារ២ជាន់កំពស់៧ម៉ែត្រពិតបា្រកដមែន។ មូលហេតុ មានវិបត្តិគ្រួសារ៕ដោយ៖សហការី