លោកឧត្តមសេនីយ៍ទោ កែវ មាស ក្លាយជាពិរុទ្ធជន តាមអំណាចសាលក្រមសាលាដំបូងរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖​ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៥ កក្កដា ២០១៦ បានប្រកាសសាលក្រមលើសំណុំរឿងពីបទ.បរិហាកេរ្ត៍ជាសាធារណ: ដែលមានជនជាប់ចោទគឺលោកឧត្តមសេនីយ៍ទោ កែវ មាស ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ដាក់ចូលថវិការរដ្ឋចំនួន៥លានរៀល និងតម្រូវឲ្យសងជម្ងឺចិត្តទៅដើមបណ្តឹងចំនួន២០រៀលផងដែរ ។

...

សាលក្រមនេះបានបើកផ្លូវទុកឲ្យភាគីដើមចោទ និងចុងចោទ ប្តឹងទាស់ទៅសាលាឧទ្ធរណ៍តាមកំណត់ច្បាប់ បើភាគីណាមួយមិនសុខចិត្ត ។ សាលក្រមនេះ បានធ្វើឡើងដោយលោក វ៉េង ហ៊ត់ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ និងកំបាំងមុខលើគូរភាគីទាំងពីរ តែក៏បានចាត់ទុកជាចំពោះមុខរវាងដើមបណ្តឹង និងជនជាប់ចោទ ។

គួររំលឹកថា កាលពីថ្ងៃទី១៣ មិថុនា ២០១៦ សាលាដំបូងរាជធានីភ្នពេញបានលើកយកសំណុំរឿងពីបទ.បរិហារកេរ្ត៍ជាសាធារណ:នេះ មកបើកសវនាការជំនុំជម្រះក្តី ។ សវនាការបានសាកសួរដេញដោលចប់សព្វគ្រប់លោកស្រី ស៊ឺ វណ្ណនី តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានសន្និដ្ឋានសម្រេចតម្កល់ការចោទប្រកាន់ លើ លោកឧត្តមសេនីយ៍ទោ កែវ មាស ប្រធានការិយាល័យទី២នៃអគ្គបញ្ជាការដ្ឋានកងទ័ពជើងគោក ពីបទបរិហារកេរ្តិ៍ជាសាធរណ: លេីភរិយានាយឧត្តមសេនីយ៍ ដុម ហាក់ ។

មុនបញ្ចប់សវនាការលោកចៅក្រម វ៉េង ហ៊ត់ បានប្រកាសលើកពេលប្រកាសសាលក្រម ទៅថ្ងៃទី៥ ខែកក្កដា នេះ ។ ពេលសវនាការលោក កែវមាស ដែលពេលនេះបានក្លាយជាពិរុទ្ធជននោះ មិនបានចូលរួមទេ ហើយសវនាការមានតែមេធាវីទាំងសងខាងប៉ុណ្ណោះ ។​ ក្រឡាបញ្ជីសវនាការ បានអានពាក្យបណ្តឹងរបស់លោកស្រី ជា គង្គា ដែលបានប្តឹងចោទប្រកាន់ទៅលើលោក កែវ មាស ដោយបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ ២០១៦ លោក កែវ មាស បានធ្វើបទសម្ភាសន៍ជាមួយអ្នកសារព័ត៍មានក្នុងស្រុកមួយ ហើយត្រូវបានសារព័ត៍មាននោះយកទៅចាក់ផ្សាយខ្សែអាត់សម្លេងនៃការសន្ទនានោះជាសាធារណៈនៅថ្ងៃទី២៣ ខែមីនា ។ ព័ត៌មានមិនពិតនេះ ត្រូវបានចែកចាយបន្តគ្នា ពីម្នាក់ទៅម្នាក់ រហូតដឹងឮសុសសាយដល់សាច់ញាតិ បងប្អូន និងមិត្តភក្តិលោកស្រី ជា គង្គា ។

លោកមេធាវី ហាក់ សៀកលី ជាមេធាវីការពារសិទ្ធិ ឲ្យដើមបណ្តឹងឡើងបកស្រាយពីចំណុចមួយៗដែលកូនក្តីបានប្តឹងលើលោក កែវ មាស ។ លោកមេធាវីការពារក្តីឲ្យដើមបណ្តឹង បាន និងនៅរក្សាជំហរ៣ចំណុចតាមដែលកូនក្តីបានប្តឹងលោក កែវ មាស គឺទី១.សុំឲ្យជនត្រូវចោទបង្ហាញភស្តុតាងជាក់ច្បាស់ដែលបានចោទកូនក្តីថា.លក់ដី២ហិកតារបស់រដ្ឋនៅបន្ទាយស្រី.ទី ២.ការចោទប្រកាន់ ថាលោកស្រី ជា គង្គា ដើរចាប់ដីតាមព្រំដែនលក់.និងទី៣.ប្រើពាក្យក្នុងសារព័ត៍មាន ថា.ជំទាវជំតិត.ដែលជាពាក្យអសុរោះបំផុតសម្រាប់ស្រ្តីខ្មែរ ។ ក្នុងនោះលោកមេធាវីបានសំណូមពរអោយតុលាការផ្ទន្ទាទោសជនជាប់ចោទឈ្មោះ កែវ មាស តាមច្បាប់ និងទាមទារជម្ងឺចិត្តជាទឹកប្រាក់ចំនួន១.០០០លានរៀល ។

លោក អុី ចំរើន មេធាវីការពារឲ្យលោក កែវ មាស ដែលក្លាយជាពិរុទ្ធជន បានប្រាប់តាមទូរសព្ទ័ថា ក្នុងនាមរូបលោកជាមេធាវីការពារក្តីឲ្យចុងចោទ បានឯកភាពជាមួយកូនក្តី គឺមានជំហរប្តឹងជំទាស់សាលក្រមនេះ ។ លោកមេធាវីបន្តថា ដំបូងលោកមិនទាន់ប្តឹងទាស់ទៅសាលាឧទ្ធរណ៍ទេ គឺប្តឹងជំទាស់ និងសាលក្រមនេះសិន ព្រោះកូនក្តីមិនបានចូលរួមស្តាប់សវនាការ ដើម្បីឲ្យកាត់ក្តីរឿងនេះឡើងវិញ ។ ហើយបើសិនជាសាលាដំបូងនៅតែរក្សា ឬតំកល់សាលក្រមនេះដដែលលោក និងកូនក្តី សម្រេចចិត្តប្តឹងទាស់ទៅសាលាឧទ្ធរណ៍ ដើម្បីឲ្យជួយរកយុត្តិធម៍តាមផ្លូវច្បាប់ទៀត៕​

image

image

ដោយ៖​ សហការី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print