ខេត្តតាកែវ៖ បុរសវ័យចំណាស់ម្នាក់ ត្រូវកូនប្រុសកាប់ចំនួន២កាំបិតបណ្តាលឲ្យ ស្លាប់ភ្លាមៗនៅក្នុងថ្លុកឈាមបង្កឲ្យភ្ញាក់ ផ្អើលដល់អ្នកស្រុកកាលពីវេលាម៉ោង១១ និង៣០នាទីព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៦ នៅភូមិ-ឃុំចាន ស្រុកព្រៃកប្បាស ខេត្តតាកែវ។
សមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថាជនរងគ្រោះដែលត្រូវកូនបុរសកាប់ ស្លាប់ឈ្មោះ សេង សាង អាយុ៧២ឆ្នាំ ជា កសិកររស់នៅភូមិ-ឃុំកើតហេតុ។ រីឯកូន ប្រុសដែលកាប់សម្លាប់ឪពុកត្រូវបានសមត្ថ កិច្ចឃាត់ខ្លួនមានឈ្មោះ សេង ខេង អាយុ ៣៥ឆ្នាំ រស់នៅក្នុងបន្ទុកឪពុកម្តាយក្នុង ភូមិកើតហេតុ។
មន្ត្រីនគរបាលខាងលើបញ្ជាក់ថា ជន ដៃដល់បានប្រើកាំបិតត្រង៉ុកចំនួន២កាំបិត ដែលមួយកាំបិតចំកញ្ចឹងកនិងមួយកាំបិត ទៀតចំក្បាលស្លាប់មួយរំពេច។
បើតាមក្រុមគ្រួសារជនរងគ្រោះបាន និយាយប្រាប់សមត្ថកិច្ចថា កូនប្រុសដៃដល់ ដែលបានសម្លាប់ឪពុកនេះធ្លាប់មានជំងឺ សរសៃប្រសាទរយៈពេល៤ឆ្នាំមកហើយ។ នៅមុនពេលកើតហេតុជនរងគ្រោះជា ឪពុកកំពុងអង្គុយមិនដឹងខ្លួនស្រាប់តែកូន ប្រុសលីកាំបិតមកកាប់ពីក្រោយបណ្តាល ឲ្យប្រកាច់ស្លាប់ភ្លាមៗតែម្តង។
នៅក្រោយកើតហេតុសមត្ថកិច្ចនគរ បាលបុ៉ស្តិ៍រដ្ឋបាលចានបានចុះទៅដល់កន្លែង កើតហេតុឃាត់ខ្លួនជនដៃដល់បញ្ជូនមក អធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស ដើមី្បសាកសួរនិងកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្តតាកែវចាត់ការតាម នីតិវិធី។ ចំណែកសាកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសាររៀបចំចាត់ចែងធ្វើ បុណ្យតាមប្រពៃណី។
ទាក់ទិននឹងករណីកូនប្រុសកាប់ឪពុក បង្កើតស្លាប់យ៉ាងអាណោចអាធម៌នេះបើ ទោះជាក្រុមគ្រួសារបញ្ជាក់ថា ជនដៃដល់ មានជំងឺសរសៃប្រសាទក៏មែនពិតតែគេពុំ ដឹងថា ការអះអាងរបស់ក្រុមគ្រួសារនេះតើ ជនដៃដល់មានលិខិតបញ្ជាក់ពីគ្រូពេទ្យទេថាជននេះពិតជាមានជំងឺសរសៃប្រសាទ ឬទេ? ខណៈដែលមានប្រជាពលរដ្ឋក្នុង ភូមិខ្លះសង្ស័យថាជនដៃដល់ប្រើថ្នាំញៀន ហួសកម្រិតវង្វេហួសកម្រិតលែងដឹងអីទើបប្រើកាំបិតកាប់ឪពុកឲ្យស្លាប់បែបនេះ ៕
ដោយ៖ ជីសូការ