លោកស្រី ម៉ែន នារីសោភ័គ ចុះសួរសុខទុក្ខប្រជាពលរដ្ឋ និងពិនិត្យសមិទ្ធផលដែលទទួលបានពីការប្រើប្រាស់អណ្តូងទឹកស្អាត ចំនួន ៤៧អណ្តូង នៅខេត្តសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប៖ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ និងក្រុមការងារ រួមជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ចុះសួរសុខទុក្ខប្រជាពលរដ្ឋ និងពិនិត្យសមិទ្ធផលដែលទទួលបានពីការប្រើប្រាស់អណ្តូងទឹកស្អាត ចំនួន ៤៧អណ្តូង របស់គម្រោងអភិវឌ្ឍន៍សុខភាពសហគមន៍មូលដ្ឋាន អ្នកទទួលផលប្រមាណ ១.១៧៥គ្រួសារ នៅស្រុកជីក្រែង ខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៦។

...

ក្រុមការងារបានចុះសួរសុខទុក្ខប្រជាពលរដ្ឋចំនួន ១១គ្រួសារក្នុងនោះមាន ចាស់ជរា ជនពិការ អ្នកផ្ទុកមេរោគអេដស៍ ស្ត្រីមេម៉ាយ និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាកំពុងមានជំងឺ ដែលរស់នៅ ភូមិតាអុង ឃុំល្វែងឬស្សី ស្រុកជីក្រែង ខេត្តសៀមរាប ព្រមទាំងបានផ្តល់អំណោយមនុស្សធម៌ជូនគ្រួសារនីមួយៗទទួលបាន ៖ សម្ភារ:ប្រើប្រាស់ គ្រឿងឧបភោគ បរិភោគ និងថវិកា ១០០,០០០រៀល ។

ក្រុមការងារបានចុះពិនិត្យដំណើរការសាងសង់ទីស្នាក់ការអនុសាខាស្រុកជីក្រែង ដែលជាការិយាល័យសម្រាប់​មន្ត្រី អ្នកស្ម័គ្រចិត្តអនុសាខា បំពេញកិច្ចការងារ ។ ដោយឡែកនៅសាខាខេត្តកំពង់ធំ លោកស្រីអគ្គលេខាធិការរង បានការលើកទឹកចិត្តដល់អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ដោយបានឧបត្ថម្ភថវិកាក្នុងម្នាក់ៗ ១០០.០០០រៀល ៕

1 (1)

1 (3)

1 (7)

1 (10)

1 (2)

1 (4)

1 (6)

1 (9)

1 (11)

1 (5)

1 (12)

1 (8)

ដោយ៖ សីលា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print