កូនមានជំងឺសរសៃប្រសាទកាប់ឪពុក២ កាំបិតប្រកាច់ស្លាប់មួយរំពេច

ចែករំលែក៖

ខេត្តតាកែវ៖ បុរសវ័យចំណាស់ម្នាក់ ត្រូវកូនប្រុសកាប់ចំនួន២កាំបិតបណ្តាលឲ្យ ស្លាប់ភ្លាមៗនៅក្នុងថ្លុកឈាមបង្កឲ្យភ្ញាក់ ផ្អើលដល់អ្នកស្រុកកាលពី​វេលាម៉ោង១១ និង៣០នាទីព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៦ នៅភូមិ-ឃុំចាន ស្រុកព្រៃកប្បាស ខេត្តតាកែវ។

...

សមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹង​ថាជនរងគ្រោះដែលត្រូវកូនបុរសកាប់ ស្លាប់ឈ្មោះ សេង សាង អាយុ៧២ឆ្នាំ​ ជា កសិកររស់នៅភូមិ-ឃុំកើតហេតុ។ រីឯកូន ប្រុសដែលកាប់សម្លាប់ឪពុកត្រូវបានសមត្ថ កិច្ចឃាត់ខ្លួនមានឈ្មោះ សេង ខេង អាយុ ៣៥ឆ្នាំ​ រស់នៅក្នុងបន្ទុកឪពុកម្តាយក្នុង ភូមិកើតហេតុ។

មន្ត្រីនគរបាលខាងលើបញ្ជាក់ថា ជន ដៃដល់បានប្រើកាំបិតត្រង៉ុកចំនួន២កាំបិត ដែលមួយកាំបិតចំកញ្ចឹងកនិងមួយកាំបិត ទៀតចំក្បាលស្លាប់មួយរំពេច។

បើតាមក្រុមគ្រួសារជនរងគ្រោះបាន និយាយប្រាប់សមត្ថកិច្ចថា កូនប្រុសដៃដល់ ដែលបានសម្លាប់ឪពុកនេះធ្លាប់មានជំងឺ សរសៃប្រសាទរយៈពេល៤ឆ្នាំមកហើយ។ នៅមុនពេលកើតហេតុជនរងគ្រោះជា ឪពុក​កំពុងអង្គុយមិនដឹងខ្លួនស្រាប់តែកូន ប្រុសលីកាំបិតមកកាប់ពីក្រោយបណ្តាល ឲ្យប្រកាច់ស្លាប់ភ្លាមៗតែម្តង។

នៅក្រោយកើតហេតុសមត្ថកិច្ចនគរ បាល​បុ៉ស្តិ៍រដ្ឋបាលចានបានចុះទៅដល់កន្លែង កើតហេតុឃាត់ខ្លួនជនដៃដល់បញ្ជូនមក អធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស ដើម​ី្បសាកសួរនិងកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្តតាកែវចាត់ការតាម នីតិវិធី។ ចំណែកសាកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសាររៀបចំចាត់ចែងធ្វើ បុណ្យតាមប្រពៃណី។

ទាក់ទិននឹងករណីកូនប្រុសកាប់ឪពុក បង្កើតស្លាប់យ៉ាងអាណោចអាធម៌នេះបើ ទោះជាក្រុមគ្រួសារបញ្ជាក់ថា ជនដៃដល់ មានជំងឺសរសៃប្រសាទក៏មែនពិតតែគេពុំ ដឹងថា ការអះអាងរបស់ក្រុមគ្រួសារនេះតើ ជនដៃដល់មានលិខិតបញ្ជាក់ពីគ្រូពេទ្យទេថាជននេះពិតជាមានជំងឺសរសៃប្រសាទ ឬទេ? ខណៈដែលមានប្រជាពលរដ្ឋក្នុង ភូម​ិខ្លះសង្ស័យថាជនដៃដល់ប្រើថ្នាំញៀន ហួសកម្រិតវង្វេហួសកម្រិតលែងដឹងអីទើបប្រើកាំបិតកាប់ឪពុកឲ្យស្លាប់បែបនេះ ៕

ses-13

ses-1-10

ដោយ៖ ជីសូការ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print