អាជ្ញាធរអប្សរានឹងធ្វើការផ្អាក ការចូលទស្សនាប្រាសាទអង្គរវត្ត តាមច្រកខាងលិច(ស្ពានបណ្តែតទឹក)ខាងមុខប្រាសាទអង្គរវត្ត ចាប់ពីព្រឹកព្រលឹម ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣

ចែករំលែក៖

ខេត្តសៀមរាប ៖ អាជ្ញាធរជាតិអប្សរា ប្រកាសឲ្យផ្អាកចូលទស្សនាប្រាសាទអង្គរវត្តតាមច្រកខាងលិច (ស្ពានបណ្ដែតទឹក) ជាបណ្តោះអាសន្នក្នុងគោលដៅ ដើម្បីថែរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈក្នុងព្រះរាជពិធីសម្ភោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ស្ពានហាលខាងលិចប្រាសាទ អង្គរវត្ត» ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ២០២៣ រហូតចប់កម្មវិធី។

សូមបញ្ជាក់ថា៖ អាជ្ញាធរអប្សរា បានចេញសេចក្តីជូនដំណឹងដោយបញ្ជាក់ថា ៖ អាជ្ញាធរជាតិអប្សរា មានកិត្តិយសសូមជូនដំណឹងដល់សាធារណជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទាំងអស់មេត្តាជ្រាបថា ក្នុងគោលដៅដើម្បីថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈក្នុងព្រះរាជពិធីសម្ភោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត» នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោម ព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា អាជ្ញាធរជាតិអប្សរានឹងធ្វើការផ្អាក ការចូលទស្សនាប្រាសាទអង្គរវត្ត តាមច្រកខាងលិច(ស្ពានបណ្តែតទឹក)ខាងមុខប្រាសាទអង្គរវត្ត ចាប់ពីព្រឹកព្រលឹម ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ រហូតដល់ចប់ព្រះរាជកម្មវិធី។

នៅក្នុងអំឡុងពេលនៃការផ្អាកខាងលើនេះ សាធារណជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាច ចេញ-ចូលទស្សនាប្រាសាទអង្គរវត្ត តាមច្រកចូលខាងកើតបានជាធម្មតា ដូចមានផែនទីជូនភ្ជាប់មកជាមួយ។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងអនុវត្តដោយអនុគ្រោះ៕

...

ដោយ ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print