គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! គ្រោះថ្នាក់ចរាចរណ៍ទូទាំង ប្រទេសនៅថ្ងៃទី ២៩តុលា កើតឡើងចំនួន ១២លើក បណ្តាលឲ្យមនុស្សស្លាប់ ៥នាក់ និងរបួសធ្ងន់ស្រាល ១៩នាក់

ចែករំលែក៖

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ បានកើតឡើងចំនួន ១២លើក (យប់ ៦លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ៥នាក់ (ស្រី២នាក់), រងរបួសសរុប ១៩នាក់ (ស្រី ៧នាក់), រងរបួសធ្ងន់ ១២នាក់ (ស្រី ៣នាក់) រងរបួសស្រាល ៧នាក់ (ស្រី ៤នាក់) និងមិនពាក់មួកសុវត្ថិភាព ១១នាក់ (យប់ ៦នាក់)។

យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ៣លើក (ស្លាប់ ២នាក់) , មិនគោរពសិទ្ធិ ៥លើក (ស្លាប់ ១នាក់), មិនប្រកាន់ស្តាំ ១លើក (ស្លាប់ ១នាក់),ប្រជែងគ្រោះថ្នាក់ ២លើក (ស្លាប់ ១នាក់), និងស្រវឹង ១លើក (ស្លាប់ ០នាក់)៕

ដោយ ៖ សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print