ភ្នំពេញ ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ បានឲ្យដឹងថា ចំនួនគោលដៅសរុប ៥២គោលដៅ មានយានយន្តចូលគោលដៅចំនួន ៤៦៣គ្រឿង, រថយន្តធំ ១គ្រឿង, រថយន្តតូច ២៧គ្រឿង និងម៉ូតូ ៤៣៥គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៣៥៦គ្រឿង រថយន្តធំ ១គ្រឿង រថយន្តតូច ២៦គ្រឿង និងម៉ូតូចំនួន ៣២៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
តាមរបាយការណ៍លទ្ធផលរយៈពេល ២៩ថ្ងៃ ពីថ្ងៃទី១-២៩ ខែតុលា ឆ្នាំ២០២៣ បានឲ្យដឹងថា យានយន្តចូលគោលដៅចំនួន ៣១,៧៦១គ្រឿង រថយន្តធំ ៤១២គ្រឿង រថយន្តតូច ៥,៣៤៧គ្រឿង ម៉ូតូ ២៦,០០២គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ១០,៤៧២គ្រឿង, រថយន្តធំ ៨៩គ្រឿង, រថយន្តតូច ១,៤១៧គ្រឿង និងម៉ូតូ ៨,៩៦៦គ្រឿង (៨,៩៦៦ករណី) ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពចរាចរណ៍យ៉ាងល្អប្រសើរ ៕
ដោយ ៖ សហការី