ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ បានកើតឡើងចំនួន ១២លើក (យប់ ៦លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ៥នាក់ (ស្រី២នាក់), រងរបួសសរុប ១៩នាក់ (ស្រី ៧នាក់), រងរបួសធ្ងន់ ១២នាក់ (ស្រី ៣នាក់) រងរបួសស្រាល ៧នាក់ (ស្រី ៤នាក់) និងមិនពាក់មួកសុវត្ថិភាព ១១នាក់ (យប់ ៦នាក់)។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ៣លើក (ស្លាប់ ២នាក់) , មិនគោរពសិទ្ធិ ៥លើក (ស្លាប់ ១នាក់), មិនប្រកាន់ស្តាំ ១លើក (ស្លាប់ ១នាក់),ប្រជែងគ្រោះថ្នាក់ ២លើក (ស្លាប់ ១នាក់), និងស្រវឹង ១លើក (ស្លាប់ ០នាក់)៕
ដោយ ៖ សហការី
...