មនុស្ស៤នាក់ស្លាប់និងទទួលរងរបួសធ្ងន់ស្រាល៧នាក់រវាងរថយន្តបុកនិងរថយន្តនៅស្រុកសំពៅលូន

ចែករំលែក៖

ខេត្តបាត់ដំបង៖ យ៉ាងហោចមនុស្សក្មេងចាស់ប្រុសស្រីចំនួន៤នាក់បានស្លាប់ និង៧នាក់ទៀត ទទួលរងរបួសធ្ងន់និងស្រាលក្នុងហេតុការណ៍រថយន្ត២គ្រឿងបុកគ្នាពេញទំហឹង កាលពីវេលា ម៉ោង២និង៤៥នាទីរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៥ នៅលើកំណាត់ផ្លូវជាតិលេខ៥៩A ផ្លូវក្រវ៉ាត់ព្រំដែន ត្រង់ចំណុចផ្លូវកោង៣២ ស្ថិតនៅភូមិកូនភ្នំខាងជើង ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។

IMG_3432

គ្រោះថ្នាក់ចរាចរណ៍ខាងលើកើតឡើងរវាងរថយន្តហ៊ីយ៉ាន់ដាយ២តោនកន្លះពណ៌ស ដឹកស័ង្កសី ពាក់ស្លាកលេខភ្នំពេញ3B-7448 និងរថយន្តម៉ាកឡិចស៊ីសRX300 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2R-2514 ។

ជុំវិញនៃហេតុការណ៍នេះ បើតាមប្រភពព័ត៌មានពីនគរបាលចរាចរណ៍ស្រុកសំពៅលូន ប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តឡិចស៊ីសមីនី300 ដែលជារថយន្ត តាក់ស៊ីដឹកអ្នកធ្វើដំណើរចេញពីខេត្តបន្ទាយមានជ័យ ដើម្បីទៅខេត្តប៉ៃលិន ក្នុងទិសដៅពីជើងទៅត្បូង ដឹកផ្ទុកមនុស្សក្មេងចាស់ចំនួន១២នាក់។ លុះរថយន្តឡិចស៊ីសមីនីធ្វើដំណើរមកដល់ ចំណុចខាងលើជាចំណុចផ្លូវកោង ស្រាប់តែគេឃើញរថយន្តហ៊ីយ៉ាន់ដាយ២តោនកន្លះធ្វើ ដំណើរច្រាសទិសគ្នាបើកយ៉ាងលឿនពីត្បូងមកជើងក្នុងស្ថានភាពដែលមានភ្លៀងធ្លាក់ទៀត

ផង។ នៅពេលនោះរថយន្តហ៊ីយ៉ានដាយជារថយន្តបង្ករបានបើកកាច់ចង្កូតជ្រុលចូលក្នុងគន្លងផ្លូវរថយន្តឡិចស៊ីសហើយក៏បុករថយន្តឡិចស៊ីសចំពីមុខចំហៀងខាងឆ្វេងពេញទំហឹង បណ្តាលឱ្យអ្នកបើករថយន្តឡិចស៊ីស និងស្រ្តីម្នាក់ទៀតអង្គុយអែបជាមួយអ្នកបើករថយន្តឡិច

ស៊ីសនោះ ត្រូវបុកជាប់នៅក្នុងរថយន្តស្លាប់ទាំង២នាក់និងក្មេងតូចៗ២នាក់ទៀតក៏ស្លាប់នោះផងដែរ។ ចំណែក៧នាក់ទៀតទទួលរងរបួសធ្ងន់និងស្រាល នៅក្នុងរថយន្តឡិចស៊ីសគឺមានតែក្មេងតូចម្នាក់ប៉ុណ្ណោះគេចផុតពីគ្រោះថ្នាក់។ក្រោយពីកើតហេតុភ្លាម គេឃើញអ្នកបើករថយន្តបង្ករបានរត់គេចខ្លួនបាត់ បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។នៅពេលនោះសមត្ថកិច្ចនិងប្រជាពលរដ្ឋក៏នាំគ្នាគាស់រថយន្តចាប់ទាញអ្នកស្លាប់ និងអ្នករងបួសដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែក ស្រុកសំពៅលូន។

បើតាមប្រភពព័ត៌មានដដែលឱ្យដឹងទៀតថា ជនរងគ្រោះដែលបាត់បង់ជីវិតត្រូវបាន គេស្គាល់ឈ្មោះ ១,លាង សីហា ភេទប្រុស ​អាយុ៣០ឆ្នាំ ជាអ្នកបើករថយន្ត ២,ជ្រុយ ចិន្តា ភេទ ស្រី អាយុ២៩ឆ្នាំ​ ជនរងគ្រោះទាំង២នាក់រស់នៅឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន និងកុមារតូច២នាក់ទៀត រស់នៅក្នុងស្រុកសាលាក្រៅនោះផងដែរ។ចំណែកអ្នករងរបួស ទាំង៧នាក់មានឈ្មោះ ១,សៀក គឹមហាន ភេទស្រី​អាយុ៤៩ឆ្នាំ ២,ធី គឹមរ៉ុង ភេទស្រី អាយុ២៥ឆ្នាំ ៣,ចាន់ ឃាង ភេទស្រី​អាយុ៣០ឆ្នាំ ៤,ជួត សារដ្ឋ ភេទប្រុស អាយុ១៨ឆ្នាំ ៥,ជួត សារី ភេទ ស្រី អាយុ២២ឆ្នាំ ៦,ជួត សាវ័ន្ត ភេទប្រុស​ អាយុ១៦ឆ្នាំ និង៧,ជួត សុខុម ភេទស្រី អាយុ២៧ ឆ្នាំ ជនរងគ្រោះទាំង៧នាក់រស់នៅស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ប្រភពព័ត៌មានពីនគរបាលចរាចរណ៍ស្រុកសំពៅលូនបញ្ជាក់ឱ្យដឹងទៀតថា មូលហេតុ កើតឡើងគ្រោះថ្នាក់ចរាចរណ៍ខាងលើ គឺបង្ករឡើងដោយរថយន្តហ៊ីយ៉ាន់ដាយបើកល្បឿន លឿនមិនឃើញឧបសគ្គនៅខាងមុខ។បច្ចុប្បន្នរថយន្តទាំង២គ្រឿងត្រូវបានសមត្ថកិច្ចអូសយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំពៅលូនដើម្បីទុកចាត់ការតាមផ្លូវច្បាប់ ចំណែកអ្នកបើករថយន្តបង្ករសមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកចាប់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕សំ វិច្ឆិកា

IMG_3455

IMG_3428

IMG_3418

...

IMG_3450

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print