លោក Gerardo Martino បានសម្រេចចិត្តលាលែងចេញពីមុខតំណែងគ្រូបង្វឹក របស់ក្រុមជម្រើសជាតិអាហ្សង់ទីនហើយ។
មានមូលហេតុច្រើនយើងដែលបណ្តាល ឲ្យលោក Gerardo Martino លាលែង ចេញពីតំណែងរបស់គាត់។ ក្នុងនោះមាន ការប្រកួតចាញ់ក្រុមឈីលីនៅវគ្គផ្តាច់ ព្រ័ត្រនៃកម្មវិធី Copa America កាលពីខែមុនការចូលនិវត្តន៏របស់ខ្សែប្រយុទ្ធឆ្នើម Lionel Messi បញ្ហានៅក្នុងសហព័ន្ធបាល់ទាត់ប្រទេសអាហ្សង់ទីន និងជាពិសេសគឺការជ្រើសរើសកីឡាករទៅលេងកម្មវិធី អូឡាំពិកនៅខែក្រោយក្នុងប្រទេសប្រេស៊ីល។
អតីតអ្នកចាត់ការទូទៅរបស់ក្រុម Barcelona នេះត្រូវការជ្រើសរើសកីឡាករចំនួន១៨នាក់សម្រាប់លេងអូឡាំពិកនៅទីក្រុង Rio ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី៣ ខែ សីហាខាងមុខនេះ ។
ប៉ុន្តែរហូតមកទល់ បច្ចុប្បន្នលោកទើបកោះហៅបានតែ៩នាក់ប៉ុណ្ណោះដោយសារក្លិបអាជីពភាគច្រើនមិនទាន់ព្រមឲ្យកីឡាកររបស់ពួកគេចាកចេញ ដូច្នេះហើយទើបធ្វើឲ្យគ្រូបង្វឹករូបនេះខឹងខ្លាំងប្រកាសលាឈប់តែម្ដង។
សហព័ន្ធបាល់ទាត់ប្រទេសអាហ្សង់ទីនបានប្រកាសថា “សមាជិកដឹកនាំក្រុម ជម្រើសជាតិបានដាក់ពាក្យលាលែងចេញពីតំណែងរបស់ពួកគេហើយ”៕
ដោយ៖ ដេវីត