អាស៊ីចាំបាច់ត្រូវតែមានសន្តិភាពទើបអាចរក្សាស្ថេរភាពសេដ្ឋកិច្ចពិភពលោកបាន

ចែករំលែក៖

តំបន់អាស៊ីគឺជាទីតាំងតែមួយគត់ដែលអាចកំណត់និងជួយដល់សេដ្ឋកិច្ចពិភពលោកបាន ដូច្នេះអាស៊ីមិនត្រូវបានសង្គ្រាមកើតឡើងនោះឡើយអាចធ្វើឲ្យសេដ្ឋកិច្ចពិភពលោកដែលអាស្រ័យនៅលើតំបន់នេះដល់ទៅ​៤០ភាគរយ។

...

លោកស្រី គ្រីស្ទីន ឡាហ្កាក អគ្គនាយិកាមូលនិធិរូបិយវត្ថុអន្ដរជាតិ IMF នៅពេលលោកស្រីចូលរួមនៅក្នុងសន្និសីទស្ដីពីការបោះជំហ៊ានទៅមុខរបស់អាស៊ីដែលបានរៀបចំធ្វើនៅទីក្រុងញូវដេលី ប្រទេសឥណ្ឌានោះបានមានប្រសាសន៍ថា អាស៊ីតំណាងឱ្យ៤០ភាគរយនៃសេដ្ឋកិច្ចសកល ។

ក្នុងរយៈពេល៤ឆ្នាំទៅមុខអាស៊ីនឹងជួបកំណើនសេដ្ឋកិច្ចដែលតំណាងឲ្យពីរភាគបីនៃកំណើនសេដ្ឋកិច្ចសកល។ នេះជាការវាយតម្លៃរបស់លោកស្រីអគ្គនាយិកាមូលនិធិរូបិយវត្ថុអន្ដរជាតិ IMF នៅក្នុងសន្និសីទសេដ្ឋកិច្ចក្នុងប្រទេសឥណ្ឌា។ អាស៊ីពិតជាមានសក្ដានុពល និងដើរតួសំខាន់ក្នុងសេដ្ឋកិច្ចពិភពលោក។ ដោយមើលទៅលើតួនាទីមិនអាចខ្វះបានរបស់អាស៊ីវិធានការគ្រប់យ៉ាងដើម្បីជំរុញកម្លាំងសេដ្ឋកិច្ចគឺជាអ្វីដែលពិភពលោកជាពិសេសតំបន់អាស៊ីខ្លួនឯងត្រូវគិតគូរផ្ដល់តម្លៃ ។

នៅក្នុងពេលសេដ្ឋកិច្ចពិភពលោកកំពុងជួបការលំបាកដូចជាការដើរថយក្រោយនៃសេដ្ឋកិច្ចចិនលុយដុល្លារអាមេរិកឡើងថ្លៃ ប្រេងចុះថោក ហើយនិងវិបត្ដិសេដ្ឋកិច្ចនៅរុស្ស៊ី និងប្រេស៊ីល នោះវាមានសារសំខាន់ណាស់ដែលអាស៊ីត្រូវតែធ្វើកំណែទម្រង់រចនាសម្ព័ន្ធក្នុងតំបន់ក្នុងប្រទេសដើម្បីជំរុញឲ្យមានការប្រកួតប្រជែង ការបង្កើតការងារ និងធានាកំណើនសេដ្ឋកិច្ចទៅថ្ងៃអនាគត់។

អគ្គនាយិកាមូលនិធិរូបិយវត្ថុអន្ដរជាតិ IMF នៅបានវាយតម្លៃថា ការពង្រឹងធានាបរិយាកាសល្អសម្រាប់អ្នកធ្វើជំនួញហើយនិងការអភិវឌ្ឍទីផ្សារភាគហ៊ុនគឺជាកូនសោគន្លឹះសំខាន់សម្រាប់តំបន់អាស៊ីទាំងមូល។ មួយវិញទៀតលោកស្រី គ្រីស្ទីន ឡាហ្កាក នៅបានផ្ដល់អនុសាសន៍សម្រាប់ប្រទេសមហាយក្សសេដ្ឋកិច្ចនៅអាស៊ីត្រូវរៀបចំឲ្យមានលំនឹងសេដ្ឋកិច្ចឡើងវិញ។ នៅប្រទេសចិនត្រូវកែទម្រង់ របៀបគ្រប់គ្រងក្រុមហ៊ុន ចំណែកនៅជប៉ុនក៏ត្រូវតែកែទម្រង់សេដ្ឋកិច្ចដែរ និងការសាងសង់កែលម្អហេដ្ឋារចនាសម្ព័ន្ធនៅប្រទេសឥណ្ឌា ។

អ្នកជំនាញរបស់ប្រទេសសិង្ហបុរីបានឲ្យដឹងថា ផ្លូវពាណិជ្ជកម្មដែនសមុទ្រនៅសតវត្សរ៍ទី២១ នោះនឹងត្រួសត្រាយផ្លូវដល់ការបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ព្រមទាំងជួយជំរុញយ៉ាងធំធេងនូវសក្ដានុពលដើម្បីផ្ដល់កំណើនសេដ្ឋកិច្ចយ៉ាងលឿនរបស់ប្រទេសដែលមានទីផ្សារកំពុងរីកលូតលាស់ ។

ពាក់ព័ន្ធទៅនឹងការផ្ដួចផ្ដើមគំនិតថ្មីរបស់ចិននូវផ្លូវពាណិជ្ជកម្មដែនសមុទ្រនៅសតវត្សរ៍ទី២១ដែលជាការយកមកប្រើឡើងវិ​ញនូវផ្លូវសមុទ្រសម្រាប់ការផ្លាស់ប្ដូរវប្បធ​​ម៌​ និងសេដ្ឋកិច្ចរវាងប្រទេសចិនសម័យបុរាណ និងពិភពលោកទាំងមូលនោះលោក Zhaeo Heong អ្នកស្រាវជ្រាវជាន់ខ្ពស់នៅឯវិទ្យាស្ថានសម្រាប់សិក្សាតំបន់អាស៊ីអាគ្នេយ៍នៅ ក្នុងប្រទេសសិង្ហបុរីបានសរសេរនៅក្នុងអត្ថបទមួយថា ប្រព័ន្ធដឹកជញ្ជូននិងហេដ្ឋារចនាសម្ព័ន្ធកាន់តែប្រសើរដែលចិនបានរាប់បញ្ចូលក្នុងផែនការរបស់ខ្លួនដើម្បីជំរុញការតភ្ជាប់គ្នានៅក្នុងតំបន់នោះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ។

អត្ថបទនោះនិយាយថា នៅតែមានភាពខុសប្លែកគ្នាយ៉ាងខ្លាំងចំពោះផ្នែកហេដ្ឋារចនាសម្ព័ន្ធក្នុងចំណោមបណ្ដាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយតំបន់នោះចាំបាច់ត្រូវតែមានការកែទម្រង់និងការវិនិយោគទ្រង់ទ្រាយធំដើម្បីលើកកម្ពស់ផ្លូវដឹកជញ្ជូនដ៏ទន់ខ្សោយនោះ។ អត្ថបទនោះបានបន្ថែមទៀតថា របាយការណ៍របស់ធនាគាអភិវឌ្ឍន៍អាស៊ីបានប៉ាន់ប្រមាថា ទ្វីបអាស៊ីទាំងមូលត្រូវការទឹកប្រាក់ ៧៣០ពាន់លានដុល្លារក្នុងមួយឆ្នាំក្នុងការវិនិយោលើហេដ្ឋារចនាសម្ព័ន្ធនៅមុនឆ្នាំ២០២០ ។

អត្ថបទនោះបាននិយាយថា ចិនបានមើលឃើញឱកាសលើការធ្វើឲ្យប្រសើរឡើងដល់ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់ នេះ ហើយកំពុងធ្វើការងារលើគោលនយោបាយពាក់ព័ន្ធដើម្បីផ្ដួចផ្ដើមគំនិតក្នុងការបង្កើតផ្លូវពាណិជ្ជកម្មដែនសមុទ្រនៅសតវត្សរ៍ទី២១ នេះ ។

ចិននឹងរួមវិភាគទានប្រាក់ចំនួន៤០ពាន់លានដុល្លារដើម្បីបង្កើតមូលនិធិផ្លូវពាណិជ្ជកម្មដើម្បីពង្រឹងការតភ្ជាប់គ្នានិងពង្រឹងកិច្ចសហប្រតិបត្ដិការណ៍នៅក្នុងតំបន់ជិតខាងរបស់ចិន ។

លោក Zhaeo Heong បាននិយាយថា មូលនិធិផ្លូវពាណិជ្ជកម្មថ្មីនោះនឹងត្រូវប្រើប្រាស់ដើម្បីផ្ដល់ការវិនិយោគ និងការគាំទ្រខាងហិរញ្ញវត្ថុដើម្បីអនុវត្ដគម្រោងហេដ្ឋារចនាសម្ព័ន្ធធនធានកិច្ចសហប្រតិបត្ដិការផ្នែកឧស្សាហកម្មកិច្ចសហប្រតិបត្ដិការហិរញ្ញវត្ថុ និងគម្រោងផ្សេងៗទៀតដែលពាក់ព័ន្ធទៅនឹងការតភ្ជាប់គ្នាសម្រាប់ប្រទេសនៅតាមផ្លូវពាណិជ្ជកម្មដែនសមុទ្រដែលបានស្នើឡើងរបស់ខ្លួននោះ ។

រួមជាមួយនឹងរដ្ឋាភិបាលកណ្ដាលរបស់ចិនរដ្ឋាភិបាលតំបន់ក៏បានចូលរួមនឹងបេសកកម្មនោះដែរ។ នៅដើមខែឧសភារដ្ឋាភិបាលរបស់ក្រុង Fuzehou នៃខេត្ដ Fujian ភាគនិរតីនៃប្រទេសចិនបាននិយាយថា ខ្លួនបានបង្កើតមូលនិធិចំនួន ១,៦ពាន់លានដុល្លារ ដើម្បីគាំទ្រកម្មវិធីខ្សែក្រវាត់សេដ្ឋកិច្ចសម្រាប់ ផ្លូវពាណិជ្ជកម្មនិងផ្លូវពាណិជ្ជកម្មដែនសមុទ្រ នៃសតវត្សរ៍ទី២១នោះ ។

លោក Zhaeo បានសរសេរថា ភាពសកម្មរបស់រដ្ឋាភិបាលតំបន់ពិតជាជំរុញឲ្យមានការវិនិយោគថ្មីៗនៅក្នុងតំបន់នេះ ។

ចំពោះការព្រួយបារម្ភក្នុងចំណោមប្រទេសខ្លះអំពីតួនាទីនាំមុខរបស់ចិននៅក្នុងការអភិវឌ្ឍផ្លូវពាណិជ្ជកម្មដែនសមុទ្រនោះលោក Zheng Yeongnian ជានាយកវិទ្យាស្ថានអាស៊ីបូព៌ា (Est Asian Institut) នៅក្នុងប្រទេសសិង្ហបុរីបាននិយាយថា ចិនមិនស្វែងរកការធ្វើអាណានិគមនោះទេ។ ប៉ុន្ដែខ្លួនមានបំណងក្នុងការបង្កើតឲ្យមានស្ថានភាព ឈ្នះឈ្នះ ជាមួយបណ្ដាប្រទេសពាក់ព័ន្ធនៅទ្វីបអាស៊ីអាហ្វ្រិកនិងអាមេរិកឡាទីន ។

លោក Zheng បាននិយាយថា ចិនមានបទពិសោធន៍ច្រើនក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងធនធានហិរញ្ញវត្ថុរបស់ខ្លួនហើយខ្លួនអាចចែករំលែកបច្ចេកវិទ្យានិងដើមទុនទៅបណ្ដាប្រទេសកំពុងអភិវឌ្ឍនៅតាមបណ្ដោយផ្លូវពាណិជ្ជកម្មដែនសមុទ្រ ដែលអាចជួយជំរុញយ៉ាងធំធេងដល់សក្ដានុពលនៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់ពួកគេ ៕

1

2

ប្រែសម្រួល៖ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print