ខ្សឹបដាក់ត្រចៀក៖ នាយខណ្ឌរដ្ឋបាល ព្រៃឈើកំពតដេក សោយសុខនឹងបទល្មើស

ចែករំលែក៖

បទល្មើសព្រៃឈើនាំចេញទៅប្រទេសវៀតណាមតាមច្រកព្រំដែនតន់ហន់ និង ព្រែកចាកក្នុងភូមិសាស្ត្រខេត្តកំពតកើតមានយ៉ាងស្ងៀមស្ងាត់ដែលប្រភពបានឲ្យដឹងថា លោកនាយខណ្ឌរដ្ឋបាលព្រៃឈើកំពត កង គឹមលី កំពុងដេកសោយសុខយ៉ាង សប្បាយរីករាយ ។ គេមិនដែលឃើញសមត្ថកិច្ចរដ្ឋបាលព្រៃឈើកំពតបង្ក្រាបបទល្មើស ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនម្តងណាឡើយ ។

...

កាលពីប៉ុន្មានសប្តាហ៍មុនរថយន្តដឹកឈើធំមួយបានធ្វើឲ្យបាក់ស្ពានមួយកន្លែង ក្នុងភូមិសាស្ត្រខេត្តកំពតដែលនោះគឺជាភស្តុតាងមួយបញ្ជាក់ឲ្យច្បាស់ថា វាជាចំណីដ៏ ឆ្ងាញ់របស់លោក កង គឹមលី នាយខណ្ឌរដ្ឋបាលព្រៃឈើកំពតដែលត្រូវទទួលបានលាភសក្ការៈពីរថយន្តដឹកឈើនោះ ។ មានរថយន្តដឹកឈើជាច្រើនគ្រឿងក្នុងមួយយប់ៗ ដែលត្រូវនាំចេញទៅកាន់ប្រទេសវៀតណាមក្រោមដែនសមត្ថកិច្ចលោក កង គឹមលី។ ពួកឈ្មួញគ្រាន់តែទូរស័ព្ទប្រាប់ជាមុនគឺជាការស្រេច ។ បទល្មើសនៃការដឹកជញ្ជូនឈើទៅប្រទេសវៀតណាមបានកើតមានជារៀងរាល់ថ្ងៃនៅតាមច្រកព្រំដែនកម្ពុជា-វៀតណាមចំណុចខេត្តកំពត ។

ក្រៅពីបទល្មើសឆ្លងដែនក៏នៅមានសកម្មភាពកាប់បំផ្លាញព្រៃឈើនៅក្នុងភូមិ សាស្ត្រខេត្តកំពតនេះដែរ ។ គេរាយការណ៍ថា សកម្មភាពកាប់បំផ្លាញព្រៃឈើបានកើត ឡើងយ៉ាងគគ្រឹកគគ្រេងនៅក្នុងភូមិសាស្ត្រខេត្តកំពតនេះ ។ បើទោះបីជាមិនមាននៅសេសសល់ឈើធំៗក៏ដោយក៏ប៉ុន្តែសកម្មភាពកាប់ឈើតូចៗក៏កំពុងកើតមានយ៉ាង ខ្លាំងដែរ ។

ប្រភពព័ត៌មានបានឲ្យដឹងថា ចាប់ពីម៉ោង១១និង៣០នាទីយប់ទៅមានរថយន្តដឹកឈើជាច្រើនគ្រឿងចេញពីខេត្តកំពង់ស្ពឺចូលទៅស្រុកឈូក និងស្រុកកំពង់ត្រាច ហើយ ចេញទៅប្រទេសវៀតណាមតាមច្រកតន់ហន់និងច្រកព្រែកចាកក្រោមក្រសែភ្នែកលោក កង គឹមលី ។ លោក កង គឹមលី ជាអ្នកទទួលខុសត្រូវធំជាងគេករណីឈ្មួញដឹកឈើចេញទៅប្រទេសវៀតណាមតាមច្រកខេត្តកំពត ។ គេមិនដែលឃើញមេព្រៃខេត្តកំពតបង្ក្រាបបទល្មើសព្រៃឈើម្តងណាឡើយ ។ ហេតុដូច្នេះហើយបានជាគេនិយាយ ថា លោក កង គឹមលី ដេកសោយសុខនឹងបទល្មើសព្រៃឈើ ៕

1111

ដោយ៖ ប្រជាពលរដ្ឋម្នាក់

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print