ហ្វីលីពីននិងជំរុញឲ្យកិច្ចពិភាក្សាជាមួយចិនជុំវិញជម្លោះសមុទ្រចិនភាគខាងត្បូង

ចែករំលែក៖

ប្រធានាធិបតីថ្មីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌុយទែរតេ បានប្រកាសថាលោក និងស្នើឲ្យមានកិច្ចពិភាក្សាជាមួយចិនស្តីអំពីវិវាទនៅដែនសមុទ្រចិនភាគខាងត្បូង។​ ពិសេសគឺទៅលើសេចក្តីសម្រេចរបស់តុលាការអាជ្ញាកណ្តលអន្តរជាតិ។ ទាំងនោះជាទស្សនយោយោគរបស់មេដឹកនាំថ្មីហ្វីលីពីនដែលទើបតែចូលកាន់តំណែងបានប៉ុន្មានថ្ងៃប៉ុណ្ណោះ។

...

តាមការប្រកាសតុលាការទីក្រុងឡាអេនឹងសម្រេចនៅថ្ងៃទី​១២ខាងមុខ ប៉ុន្តែគេមិនទាន់ដឹងថា ​សម្រេច​យ៉ាង​ម៉េច​ ចំពោះ​បណ្តឹង​របស់​ហ្វីលីពីន​ប្តឹង​ចិន​ស្តីពី​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។ តែ​នៅ​ថ្ងៃ​អង្គារ ទី៥ ខែកក្កដា និង​មួយ​សប្តាហ៍​មុន​នឹង​សេចក្តីសម្រេច​របស់​តុលាការ​ក្រុង​ឡាអេ​ធ្លាក់​មកលោក​ប្រធានាធិបតី​ហ្វីលីពីន​រ៉ូឌ្រីហ្គោ ឌុយទែរតេ​បាន​ស្នើ​ទៅ​ចិន​ជា​មុន​ថា ហ្វីលីពីន​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​បើក​កិច្ចចរចា​ជាមួយ​ចិន​លើ ​សេចក្តីសម្រេចចិត្ត​នោះ។ សេចក្តី​សម្រេច​ចិត្ត​ដែល​លោក​ឌុយទែរតេ​មាន​សុទិដ្ឋិនិយម​ថា ហ្វីលីពីន​មាន​ប្រៀប​លើ​ចិន។

ទស្សនរបស់បធានាធិបតីថ្មី​អាតីត​ប្រធានាធិបតី​អាគីណូ​ ដែល​ជ្រើស​យក​ការ​ប្រឈម​មុខ​ដាក់​ចិន លោក​ឌុយទែរតេ​បាន​បញ្ជាក់​ថា លោក​ចង់​បន្ត​រក្សា​ទំនាក់ទំនង​មិត្តភាព​ជាមួយ​ក្រុង​ប៉េកាំង។ គួរ​ជម្រាប​ជូន​ថា​នៅ​ក្នុង​ជំនាន់​លោក​អាគីណូ ហ្វីលីពីន​បាន​រត់​ទៅ​រក​អាមេរិក​ឲ្យ​ជួយ ដោយ​បាន​ចុះ​ហត្ថលេខា​ជាមួយ​ក្រុង​វ៉ាស៊ីនតោន​លើ​សន្ធិសញ្ញា​ថ្មី​ស្តីពី​ វិស័យ​ការពារ និង​បាន​ប្តឹង​ចិន​ទៅ​តុលាការ​អាជ្ញាកណ្តាល​អន្តរជាតិ​ក្រុង​ឡាអេ​ក្នុង​ ឆ្នាំ២០១៣។ ទន្ទឹម​គ្នា​នេះ លោក​អាគីណូ​ បាន​បដិសេធ​រាល់​ការ​ចរចា​ដោយ​ផ្ទាល់​ជាមួយ​ចិន​ដែល​លោក​យល់​ថា ហ្វីលីពីន​ចាញ់​ព្រាប​ចិន​រួច​ជា​ស្រេច។

តែ​ចំពោះ​លោក​ឌុយទែរតេ​វិញ លោក​បាន​បើក​ទ្វារ​ចរចា​ជាមួយ​ចិន ព្រម​ទាំង​ត្រៀម​ខ្លួន​ដើម្បី​ចែក​ផលប្រយោជន៍​ធនធានធម្មជាតិ​ដែល​មាន​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ជាមួយ​ចិន​ទៀត​ផង។ ចិន​ដែល​នៅ​មិន​ទាន់​បាន​ឆ្លើយ​តប​យ៉ាង​ណា​ចំពោះ​សំណើ​ចរចា​របស់​ហ្វីលីពីន​នៅ​ឡើយ​ទេ។ តែ​ប៉េកាំង​បាន​បញ្ចេញ​ប្រតិកម្ម​តប​នឹង​បទវិចារណកថា​ចុះ​ផ្សាយ​ដោយ​កាសែត​ ចិន​ឈ្មោះ Global Times ជា​ភាសា​ចិន និង​អង់គ្លេស​ដែល​ថា ចិន​ត្រូវ​តែ​ត្រៀម​កម្លាំងទ័ព​ធ្វើ​សង្រ្គាម​ទល់​នឹង​អាមេរិក​នៅ​ក្នុង​ សមុទ្រ​ចិន​ខាងត្បូង។

តែ​លោក​ហុង ឡី អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​បាន​ថ្លែង​ថា រដ្ឋាភិបាល​ចិន​ចង់​បាន​សន្តិភាព និង​ថា ចិន​នឹង​ធ្វើ​ការ​ជាមួយ​គ្រប់​ប្រទេស​អាស៊ាន​ដើម្បី​រក្សា​សន្តិភាព និង​ស្ថរិភាព​នៅ​ក្នុង​សមុទ្រ​ចិន។ សូម​ជម្រាប​ជូន​ថា ក្នុង​ចំណោម​ប្រទេស​សមាជិក​អាស៊ាន​ទាំង១០ គឺ​មាន​តែ​វៀតណាម ហ្វីលីពីន ព្រុយណេ និង​ម៉ាឡេស៊ី​ទេ​ដែល​កំពុង​មាន​ជម្លោះ​ជាមួយ​ចិន​នៅ​សមុទ្រ​ចិន​ខាង​ត្បូង៕

ff

ប្រែសម្រួល៖ ម៉ែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print