អតីតនាយករដ្ឋមន្រ្តីអុីតាលីលក់ក្លិបបាល់ ទាត់ AC Milan ទៅឲ្យក្រុមវិនិយោគចិន

ចែករំលែក៖

អតីតនាយករដ្ឋមន្រ្តីអុីតាលីលោក Silvio Berlusconi បាននិយាយប្រាប់ការសែតមួយរបស់អីុតាលីថាគាត់បានលក់ ក្លិបកីឡាបាល់ទាត់ក្លិប AC Milan ដែល នៅក្របខ័ណ្ឌ Serie A ឲ្យទៅក្រុមវិនិយោគចិន ។

...

លោក Silvio Berlusconi បាននិយាយដោយមិនបានបង្ហាញអត្តសញ្ញាណនៃអ្នកទិញនោះថា ” AC Milanកំពុងតែធ្វើដំណើរ ទៅកាន់ប្រទេសចិនហើយ។ ពួកត្រូវ ចំណាយប្រាក់ចំនួន៤០០លានអឺរ៉ូនៅ ក្នុងរយៈពេល២ឆ្នាំខាងមុខ ហើយតម្លៃសរុប រួមទាំងបំណុលកើនដល់៧៥០លានអឺរ៉ូ”។

លោក Silvio Berlusconi ដែលមានវ័យ៧៩ឆ្នាំបានបម្រើការងារជានាយករដ្ឋមន្ដ្រីចំនួនបួនដង ប៉ុន្តែត្រូវបានផ្តន្ទាទោសពីការលួចបន្លំពន្ធនិងសូកប៉ាន់។ កាលពីឆ្នាំមុនគាត់ជិតនឹងឈានដល់កិច្ចព្រមព្រៀងលក់ក្លិបរបស់គាត់ទៅឲ្យពាណិជ្ជករថៃហើយតែគាត់បានផ្លាស់ប្តូរចិត្តរបស់គាត់វិញ។

ក្រុម AC Milan ជាក្លិបបាល់ទាត់ដែលទទួលបានជោគជ័យបំផុតរបស់អឺរ៉ុប ប៉ុន្តែកំពុងស្វែងរកដើមទុនដើម្បីពង្រឹងក្រុមឲ្យកាន់តែខ្លាំងក្នុងការប្រជែងជាមួយនឹងក្រុមផេ្សងទៀត។

គួររំលឹកថា ក្រុមហ៊ុនចិនមួយទៀត ដែលមានឈ្មោះថា Suning Commerce Group បានទិញក្លិប Inter Milan នៅក្នុងប្រទេសអីុតាលីដែរកាលពីខែមុន។ ចំណែក ពាណិជ្ជករចិនឈ្មោះ Dr Tony Xia ទើប តែបានទិញក្លិប Aston Villa។ ចំណែកក្លិបបាល់ទាត់របស់ប្រទេសចិនវិញបានព្យាយាមទិញកីឡាករ មានឈ្មោះល្បីលើពិភពលោកទៅនៅក្នុងប្រទេសចិនផងដែរក្នុងគោលបំណងពង្រឹងវិស័យបាល់ទាត់របស់ប្រទេសចិនឲ្យក្លាយទៅប្រទេសមហាអំណាចផ្នែកវិស័យបាល់ទាត់នេះផងដែរ៕

Ac-milan

berlusconi

ដោយ៖ ដេវីត

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print