នៅក្នុងរយៈពេលតែ៣ថ្ងៃទៀតប៉ុណ្ណោះពិធីបុណ្យរ៉ាម៉ាដាន បានបញ្ចប់ទៅសម្រាប់អ្នកកាន់សាសនាអ៊ិស្លាមក៏មានហេតុការវាយប្រហារគ្រាប់បែកកើតឡើងនៅភាគខាងត្បូងប្រទេសថៃសម្លាប់មនុស្សយ៉ាងតិច៥នាក់។
ស្ថានភាពអសន្តិសុខនៅភាគខាងត្បូងប្រទេសថៃកើតឡើងនៅថ្ងៃទី០៥ ខែកក្កដា នៅពេលដែលភេរវករបានបើកការវាយប្រហារទៅលើទីតាំងប៉ូលិសនៅខេត្តប៉ាតានី សម្លាប់មនុស្សម្នាក់និង៣នាក់រងរបួស។
តាមប្រភពព័ត៌មាននៅក្នុងតំបន់ គ្រាប់បែកបានលាក់នៅក្នុងរយន្តដឹកប្រេងចតនៅមុខស្នាក់ការប៉ូលិសហើយក៏បានផ្ទុះឡើង បង្ករឲ្យមានការខូចខាតជាច្រើន។ នេះជាការវាយប្រហារលើកទី៣ហើយក្នុងរយៈពេល១សប្តាហ៍នៅក្នុងប្រទេសថៃ។
កន្លងមកនៅថ្ងៃទី០៤ ខែកក្កដា មន្ត្រីប៉ូលិសនិងពលរដ្ឋម្នាក់បានស្លាប់នៅក្នុងការវាយប្រហារគ្រាប់បែកជិតព្រះវិហារអ៊ិស្លាមនៅខេត្តប៉ាតានី។ ក្នុងថ្ងៃជាមួយគ្នានោះដែរក៏មានមុស្សម្នាក់ស្លាប់និងច្រើននាក់រងរបួសនៅពេលដែលខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណបានបាញ់គ្រាប់បែក M79 ចូលទៅកាន់ស្នាក់ការប៉ូលិសនៅខេត្តយ៉ាឡា។
តាមតួលេខរបស់ប៉ូលិសថៃបានឲ្យដឹងថា នៅក្នុងពិធីបុណ្យហូបបួសរ៉ាម៉ាដាន របស់សាសនឹកអ៊ិស្លាមមានការវាយប្រហារសរុប១៦លើក ហើយការវាយប្រហារទាំងនោះសំដៅទៅលើប៉ូលិស និងក្រុមសន្តិសុខ។
គ្រាន់តែក្នុងរយៈពេល៣ថ្ងៃចុងខែរ៉ាម៉ាដាន មានប៉ូលិសនិងពលរដ្ឋ៥នាក់ស្លាប់ និងរាប់សិបនាក់ផ្សេងទៀតរងរបួសនៅភាគខាងត្បូងប្រទេសថៃ៕
ប្រែសម្រួល៖ សាធី