កីឡាវាយកូនបាល់កម្ពុជាសន្យារក្សាតំណែងក្រុម៣និងរកឱកាសឡើងទៅលេងក្រុម២បន្ត

ចែករំលែក៖

ភ្នំពេញ ៖ សម្រាប់យុទ្ធនាការស្វែងរករ៉េងឃីងនៅក្នុងការប្រកួតកីឡាវាយកូន បាល់កម្រិតពិលោករបស់ក្រុមកីឡាករកម្ពុជា ទាំង៥នាក់ចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៦ ខែ កក្កដា ឆ្នាំ២០១៦ ក្នុងព្រឹត្តិការណ៍ដេវីស ខាប់អាស៊ីអូសេអានីនៅទីក្រុងតេអេរ៉ង់ ប្រទេសអឺរ៉ុង គឺដើម្បីការពារតំណែងក្រុម៣ និងព្យាយាមឡើងទៅលេងក្នុងក្រុម២ នាឆ្នាំ២០១៧បន្ត ។ នេះបើតាមការអះអាង របស់លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការសហ ព័ន្ធកីឡាវាយកូនបាល់កម្ពុជានៅក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី៥ ខែ កក្កដា ឆ្នាំ២០១៦នៅសហព័ន្ធកីឡាវាយ កូនបាល់កម្ពុជាក្នុងពហុកីឡដ្ឋានជាតិ អូឡាំពិក ។

...

លោក ទេព រិទ្ធីវិទ្ធ បានអះអាងថា សម្រាប់ ដំណើរចេញទៅចូលរួមប្រកួត កីឡាវាយកូនបាល់កម្រិតពិភពលោកនាឆ្នាំ នេះក្រុមកីឡាករកម្ពុជារំពឹងថានឹងរក្សាស្ថានភាពលេងក្នុងក្រុម៣ឲ្យបានល្អហើយយើងនិងព្យាយាមស្វែងរកតំណែងនៅក្នុងក្រុម២បន្តទៀតសម្រាប់លេងនៅឆ្នាំក្រោយនោះ។ ប៉ុន្តែការប្រកួតក្នុងក្រុម៣ឆ្នាំនេះ មានសមាសភាពក្រុមលេងរហូតដល់៩ ប្រទេសដូចជាប្រទេសកម្ពុជាប្រទេសអីុរ៉ង់ លីបង់ ស៊ីរី ទួរមេគីស្ថាន ហុងកុង កាតារ អូសេអានី និងប្រទេសសិង្ហបុរី ។

លោកអគ្គលេខាធិការ និងជាប្រធាន ប្រតិភូរូបនេះបានបន្តទៀតថា យុទ្ធនាការទៅការពារតំណែងនិងស្វែងរកឱកាសឡើងទៅលេងក្រុម២នោះគឺបន្ទាប់ពីក្រុមកីឡាករ កម្ពុជាដែលបានហ្វឹកហាត់ត្រៀមអស់រយៈពពេលជាច្រើនខែបាន និងកំពុងរង់ចាំការប្រកួតនេះយ៉ាងអន្ទះសាដើម្បីចង់ដណ្តើមយកតំណែងក្រុម៣សម្រាប់ឆ្នាំ២០១៧។ សមាសភាពប្រតិភូកីឡាវាយកូនបាល់កម្ពុជា ទៅចូលរួមព្រឹត្តិការណ៍ដេវីសខាប់មាន៩នាក់ដូចជាលោក ទេព រិទ្ធីវិទ្ធ ជាប្រធាន ប្រតិភូដឹកនាំក្រុម លោកប្រាអេន អានីរូស គ្រូបង្វឹក លោកជា ពៅគ្រូជំនួយ លោក សេង ងីម គ្រូពេទ្យ ចលនា កីឡាករ ប៊ុន កេន្នី ម៉ម ផល្គុណ ម៉ម វិទូ តាន់ នីសាន់ និងឡុង សំនៀង ។

គួររំលឹកថា កីឡាករតាន់ នីសាន់ ជាអតីតម្ចាស់ មេដាយសំរឹទ្ធិកីឡាស៊ីហ្គេមឆ្នាំ២០០៧និង២០០៩ក៏មានវត្តមាននៅក្នុងការប្រកួតនេះដែរក្នុងនោះកីឡាករ ម៉ម វិទូ ដែលធ្លាប់ចូលរួមក្នុងព្រឹត្តិការណ៍ដេវីសខាប់តាំងពីឆ្នាំ២០០១២ដែលសហព័ន្ធកីឡា មួយនេះបានអះអាងថា ជាអ្នកមានថ្វីដៃល្អហើយធ្លាប់ជួយឲ្យកីឡាវាយកូនបាល់ ប្រទេសកម្ពុជាមានកេរ្តិ៍ឈ្មោះល្បីនៅក្នុងដេវីសខាប់ ៕

1

2

ដោយ៖ សារីម​

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print