ករណីអារ.កសម្លាប់និស្សិតពេទ្យឆ្នាំទី៥ សង្ស័យជាអ៊ុំប្រុសនិងជាឪពុកបង្កើតឃាតកសម្លាប់ស្ត្រីយោធានៅផ្សារដេប៉ូ

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីមានករណីនិស្សិតពេទ្យឆ្នាំទី៥មួយរូប ត្រូវបានស្លាប់នៅក្នុងថ្លុកឈាម នៃបន្ទប់ជួលរបស់ខ្លួន កាលពីវេលាម៉ោង១១និង៤០នាទីព្រឹក ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦ សង្ស័យឃាតក អារកសម្លាប់នោះ សមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ ក៏បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីប្រមូលវត្ថុតាង សាកសួរពីសាក្សីជុំវិញ និងស្តាប់ចម្លើយជនសង្ស័យ ទើបឈានដល់ករណីក្តាប់មុខសញ្ញាបាន សង្ស័យថា អំពើឃាតកម្មដ៏សាហាវយង់ឃ្នងនេះ មិនគួរណាឃាតកត្រូវជាអ៊ុំប្រុសរបស់ជនរងគ្រោះ និងជាឪពុកបង្កើតរបស់ឃាតក ដែលបានចាក់សម្លាប់ស្ត្រីជាយោធានៅផ្សារដេប៉ូកន្លងទៅនោះថែមទៀត ។

...

លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានប្រាប់ឲ្យដឹងថា ជនសង្ស័យជាឃាតក ជាឪពុកមារបស់ជនរងគ្រោះ និងជាឪពុកបង្កើតរបស់ជនជាប់ចោទជាឃាតក ដែលបានសម្លាប់ស្ត្រីយោធាដោយចាក់នឹងកាំបិត នៅផ្សារដេប៉ូកន្លងទៅ ។ លោកអធិការបន្តថា បើទោះជាជនសង្ស័យមិនទាន់សារភាពក៏ដោយ សមត្ថកិច្ចជំនាញកំពុងបន្តនីតិវិធី ដើម្បីស៊ើបអង្កេតកំណត់បទល្មើសតាមនីតិវិធី ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យជាឃាតក អារកសម្លាប់ក្មួយរបស់ខ្លួនឈ្មោះ កែ សារិទ្ធ ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែន ផ្ទះកន្លែងកើតហេតុ ត្រូវជាឪពុកជនជាប់ចោទជាឃាតកឈ្មោះ មី គឹមហេង ហៅដំ ភេទប្រុស អាយុ២១ឆ្នាំ ជានិស្សិតឆ្នាំទី១នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (ផ្នែកគណិតវិទ្យា) ជាប់ចោទករណីចាក់សម្លាប់ស្ត្រីយោធានៅខាងលិចផ្សារដេប៉ូ កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ ។ ដោយឡែក ជនរងគ្រោះជាក្មួយមានឈ្មោះ កែ វុទ្ធី អាយុ២៥ឆ្នាំ ជានិស្សិតពេទ្យឆ្នាំទី៥ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុ ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីនិស្សិតពេទ្យឆ្នាំទី៥ ដែលបានស្លាប់ដោយស្នាមកំាបិតអារកនេះ ត្រូវបានដាក់ភាពសង្ស័យថា មិនអាចជាអំពើឃាតកម្មខ្លួនឯងនោះទេ ហើយបានសង្ស័យទៅលើបុរសជាអ៊ុំប្រុសរបស់ជនរងគ្រោះ ព្រោះមានកត្តា និងចំណុចរួមផ្សំជាច្រើន ដែលត្រូវហៅមកសាកសួរ ប៉ុន្តែជនសង្ស័យពុំបានឆ្លើយសារភាពនោះឡើយ ។ សមត្ថកិច្ចបានបង្ហើបថា មូលហេតុដែលសមត្ថកិច្ចសង្ស័យក្នុងអំពើឃាតកម្មនេះ ទី១ មុនពេលកើតហេតុ នៅក្នុងផ្ទះនោះ គឺមានតែមនុស្ស២នាក់ប៉ុណ្ណោះ ជនរងគ្រោះ និងអ៊ុំប្រុស ហើយខណៈដែលមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងមកដល់កន្លែងកើតហេតុ អ៊ុំប្រុសជនរងគ្រោះ សមត្ថកិច្ចមិនទាន់នឹងបានសួរនាំផង គាត់ក៏បានចេញមុខមកនិយាយប្រាប់សមត្ថកិច្ច ដោយបញ្ជាក់ថា «គាត់ឡើងទៅលើឡៅតឿ មើល៍ៗ បន្ទាប់ពីបងប្អូនទូរស័ព្ទមក តែក្មួយមិនលើក ទើបប្រទះឃើញស្លាប់» ។ ជនសង្ស័យបន្តប្រាប់សមត្ថកិច្ចថា «ខ្ញុំមាសសុទ្ធ មិនខ្លាចភ្លើងទេ ព្រោះខ្ញុំជាអ្នកចិញ្ចឹមវា តាំងពីបាតដៃ បាតជើងនៅក្រហមម្ល៉េះ» ។ ចំណុចទី២ អ៊ុំប្រុសនោះ បាននិយាយថា ជនរងគ្រោះបានយកកាំបិតមកអារក ខ្លួនឯង ប៉ុន្តែធាតុពិត ពេលដែលសមត្ថកិច្ចទៅដល់ទីតាំងពិនិត្យកន្លែងកើតហេតុ សមត្ថកិច្ចរកមិនឃើញកាំបិតនោះទេ ។ ចំណុចទី៣ លេចចេញនូវករណីដឹងថា អ៊ុំប្រុសរូបនេះ ធ្លាប់អន់ចិត្ត
ជាមួយក្មួយ(ជនរងគ្រោះ) កន្លងទៅ រឿងមិនបាន ចូលរួមការពារកូនប្រុសរបស់គាត់ ដែលជាឃាតកចាក់សម្លាប់ស្ត្រីយោធានៅជិតផ្សារដេប៉ូ ។ ចំណុចទី៤ ជនសង្ស័យ មានស្លាកស្នាមនៅលើខោរបស់គាត់ប្រឡាក់ដោយឈាម ។ យោងតាមកត្តាទាំង៤ចំណុចនេះហើយ ទើបសមត្ថកិច្ចសន្និដ្ឋានអ៊ុំប្រុស គឺជាជនសង្ស័យឃាតកសម្លាប់ក្មួយប្រុសបង្កើត ពីព្រោះកន្លងទៅ ករណីអន់ចិត្តនឹងក្មួយនេះត្រង់ថា ជនរងគ្រោះធ្លាប់បានប្រាប់សមត្ថកិច្ចថា កូនរបស់គាត់បានចាក់សម្លាប់ស្ត្រីជាយោធា ឈានដល់សមត្ថកិច្ចចាប់ខ្លួន យកទៅដាក់ពន្ធនាគារដល់សព្វថ្ងៃនេះ ។

សមត្ថកិច្ចបានបញ្ជាក់ថា រឿងហេតុខាងលើនេះត្រូវបានទម្លាយ និងស៊ើបអង្កេតរកឃើញនូវពិរុទ្ធភាព នាវេលាម៉ោង៣និង២០នាទីរសៀល ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦ ទើបសមត្ថកិច្ចជំនាញក្រោមការដឹកនាំដោយផ្ទាល់ពីលោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ កំពុងសាកសួរយ៉ាងយកចិត្តទុកដាក់បំផុត ។ អំពើឃាតកម្មដ៏សាហាវនេះ ពិតជាគួរឲ្យភ័យខ្លាច ប៉ុន្តែអ្វីដែលឃោរឃៅបំផុតនោះ ត្រង់ថា អ៊ុំប្រុសបង្កើត ហេតុអ្វីគ្រាន់តែជារឿងអន់ចិត្តនោះ លើកដៃអារកសម្លាប់ក្មួយក្នុងថ្លុកឈាមបែបនេះ? ម្យ៉ាងទៀត អ្វីដែលឃោរឃៅ ត្រង់ថាកូនប្រុសជាឃាតក ចាក់សម្លាប់ស្ត្រីយោធាថ្មីៗកន្លងទៅ មិនទាន់នឹងភ្លេចការចងចាំរបស់ពលរដ្ឋ និងសមត្ថកិច្ចផង បែរជាលេចចេញនូវបទល្មើសថ្មីមួយទៀត ឪពុកជនជាប់ចោទជាឃាតក បែរជាចិត្តដាច់ យកកាំបិតមកអារក សម្លាប់ក្មួយប្រុសបង្កើត បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ ប៉ុន្តែអំពើបាបមិនរង់ចាំថ្ងៃស្អែកនោះទេ ឈាមស្រែកស្បែកហៅ អ្វីដែលអ្នកប្រព្រឹត្តអំពើបាប នឹងទទួលបាបមកវិញនូវអកុសល បាបកម្ម ត្រូវប្រឈមនឹងការផ្តន្ទាទោស ខណៈប្រទេសកំពុងគ្រប់គ្រងដោយច្បាប់ ៕

8b77b3ce-8a89-48d2-9372-ff9174bd008e

e58ff241-5270-486c-b899-45d202ee64df

e6170cfc-056b-4519-b38b-c1147dd9533e

b07c61ba-1f1b-45d8-9144-3e290ea1c7c0

ដោយ៖ សុខា សែនជ័យ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print