ទំនាស់រឿងចាក់ទឹកហៀរមុខតូបលក់ដូរភាគីម្ខាងបានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ​ ម្ខាងទៀតចូលប៉ុស្តិ៍នគរបាល

ចែករំលែក៖

ភ្នំពេញ:ស្ត្រីអ្នកលក់បាយមុខរោងចក្រម្នាក់រងរបួសធ្ងន់ត្រូវបងប្អូនបញ្ជូនទៅសង្គ្រោះក្នុងមន្ទីរពេទ្យព្រះកុសុមះ​ ខណះមានទំនាស់ជាមួយអ្នកលក់ចេកចៀនគ្រាន់តែរឿងសាចទឹកហៀរទៅមុខតូបលក់ដូរហើយភាគីម្ខាងត្រូវបានសមត្ថកិច្ចឃាត់ខ្លួនផងដែល។​ ករណីនេះបង្ករភ្ញាក់ផ្អើរកាលពីម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី០៦​ ខែកក្កដា​ ឆ្នាំ២០១៦នៅផ្លូវលំមុខរោងចក្រកាត់ដេរ អិល.អេ ស្នាក់នៅភូមិស្លែងរលើងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។

ភាគីទី១រងរបួសធ្ងន់កំពុងស្ថិតនៅបន្ទប់សង្គ្រោះបន្ទាន់ក្នុងមន្ទីរពេទ្យព្រះកុសុមះឈ្មោះ ឈួន រដ្ឋា ភេទស្រី​ អាយុ៣៤ឆ្នាំមុខរបរលក់បាយនៅមុខរោងចក្រកាត់ដេរ អិល.អេ ស្នាក់នៅភូមិស្លែងរលើងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។
ភាគីទី២ដែលសមត្ថកិច្ចឃាត់ខ្លួនមាន១-ឈ្មោះឡឹង សុខរ៉ា ភេទប្រុស អាយុ៣៧ឆ្នាំមុខរបរលក់ទឹកអំពៅ(ប្តី)
ទី២-ឆោម ណៃ ភេទស្រីអាយុ៣៥ឆ្នាំមុខរបរលក់
ចេកចៀន(ប្រពន្ធ) ប្តីប្រពន្ធខាងលើលក់ក្បែរគ្នាដោយម្ខាងលក់ទឹកអំពៅម្ខាងលក់ចេកចៀនស្នាក់នៅភូមិកើតហេតុខាងលើ។
តាមប្រភពព័ត៌មានបានឱ្យដឹងថាមុនឈានប្រើហឹង្សារខាងលើគឺភាគីខាងលក់ចេកចៀនបានប្រើអ្នកនៅជាមួយលាងចេកនិងដំឡូងហើយអ្នកនៅជាមួយខាងលើបានជះទឹកដែលលាងនោះមកផ្លូវបណ្តាលអោយហូរទៅមុខតូបអ្នកលក់បាយធ្វើអោយអ្នកលក់បាយខឹងក៏ស្តីអោយហើយក៏ក្លាយទៅជាទំនាស់សំដីគ្នាឈានទៅប្រើហឹង្សារដាក់គ្នាតែម្តងដោយភាគីខាងលក់ចេកចៀនបានយកកូនកាំបិតដែលសំរាប់ចិតដំឡូងគប់សំដៅទៅខាងស្ត្រីលក់បាយបណ្តាលអោយត្រូវចំលើដើមទ្រូងខាងស្តាំលេច
ជាប់១កាំបិតបណ្តាលអោយរងរបួសធ្ងន់។
ក្នុងករណីខាងលើនេះប្តីស្ត្រីលក់ចេកចៀនក៏មានរួមចំណែកផងដែរ។
ប្រភពចុងក្រោយពីសមត្ថកិច្ចបានប្រាប់ថាស្ត្រីរងគ្រោះខាងលើបានដាច់ខ្យល់ស្លាប់ក្នុងមន្ទីរពេទ្យក្រោយពីពេទ្យព្យាយាមជួយសង្គ្រោះអស់ពីលទ្ធភាពប៉ុន្តែដោយស្ថានភាពជនរងគ្រោះធ្ងន់ទើបមិនអាចសង្គ្រោះបាន។
បច្ចុប្បន្នជនទាំង២នាក់ប្តីប្រពន្ធត្រូវបានសមត្ថកិច្ចបញ្ជូនទៅសាកសួរបន្តរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខចំណែកសាកសពបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕​

image image image image image image

ដោយ​ តុងសីហា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print