អាវុធហត្ថខេត្តស្ទឹងត្រែងបង្ក្រាបបានជនល្មើសជួញដូរគ្រឿងញៀនពីរថ្ងៃបានមនុស្ស៥នាក់និងវត្ថុតាងបានចំនួន៩កញ្ចប់តូច

ចែករំលែក៖

ស្ទឹងត្រែង‌ៈ កម្លាំង‌កងរាជអាវុធហត្ថខេត្តបានចុះធ្វើការតាមប្រមាញ់រកមុខសញ្ញាជនចែកចាយនិងជួញដូរគ្រឿងញៀនចាប់ឃាត់ខ្លួនបានចំនួន៥នាក់រួមនឹងវត្ថុតាងគ្រឿងញៀនម៉ាទឹកកកចំនួន៩កញ្ចប់តូច ម៉ូតូ‌ពីរគ្រឿង ទូរស័ព្ទដៃចំនួន៦គ្រឿង និងកាបូបលុយចំនួនបីមានលុយខ្មែរ៤០មឺុនរៀល។ ការចុះបង្រ្កាបមានចំនួន២ថ្ងៃចាប់ពីថ្ងៃទី៤និងទី៥ ខែកក្កដា ឆ្នាំ‌២០១៦ ស្ថិតនៅចំណុចភូមិកណ្តាល ភូមិព្រែក និងភូមិរាជានុកូល សង្កាត់‌ស្ទឹងត្រែង‌ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។

លោកវរសេនីយ៍ត្រី ភុយ ខ្វៃ ប្រធានមន្ទីរ‌យុត្តិធម៌ បានប្រាប់អោយដឹងថា ការចុះបង្ក្រាបតាមប្រមាញ់ជនល្មើសជួញដូរគ្រឿងញៀនចំនួន២ថ្ងៃខាងលើនោះ នៅថ្ងៃទី០៤ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោង១៨និង០៥ ស្ថិតនៅភូមិកណ្តាល សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង ត្រង់ចំណុចផ្ទះសំណាក់សុផល បានឃាត់ខ្លួនបានជនសង្ស័យពីរនាក់ទី១ ឈ្មោះ ខុម សាមាន‌ ភេទប្រុស‌ អាយុ២៨ឆ្នាំជនជាតិខ្មែរ មុខរបរជាងសិប្បកម្ម ផ្ទះនៅភូមិស្រែពោធិ៍ សង្កាត់‌ស្រះឫស្សី‌ ក្រុងស្ទឹងត្រែង ទី២ ឈ្មោះ‌ ហៀង សុមាន (ហៅវិត) ភេទ‌ប្រុស អាយុ២០ឆ្នាំ ជនជាតិ‌ខ្មែរ‌ មុខរបរជាងឈើ ផ្ទះនៅគីឡូលេខ៣ ភូមិរាជានុកូល សង្កាត់‌ស្ទឹងត្រែង‌ ។ ហើយមានវត្ថុតាងដូចជា គ្រឿងញៀន‌ម៉ាទឹកកកice ប្រភេទមេតំហ្វេតាមីនចំនួន៣កញ្ចប់តូចទម្ងន់សរុប០,២០ក្រាម ម៉ូតូ‌១គ្រឿង និងទូរស័ព្ទ២គ្រឿង ។ លោកបន្តអោយដឹងទៀតថា នៅថ្ងៃទី៥ ខែឆ្នាំដដែល វេលាម៉ោង១៩និង៤០ ក៏បានបន្តតាមចាប់ខ្លួនជនសង្ស័យចែកចាយគ្រឿងញៀនបានចំនួន៣នាក់មកបន្ថែមទៀត ទី១ឈ្មោះ នូច ណុក ភេទប្រុស‌ អាយុ២២ឆ្នាំ ជនជាតិ‌ខ្មែរ‌ មុខរបរជាបុគ្គលិកសន្តិសុខយាមកាមនៅធនាគារហត្ថាកសិករ ផ្ទះរស់នៅភូមិព្រែក សង្កាត់ស្ទឹងត្រែង ទី២ឈ្មោះ ផន ពេជ្រភារុណ ភេទប្រុស‌ អាយុ២១ឆ្នាំ ជនជាតិ‌ខ្មែរ មុខរបរជាកម្មករ ផ្ទះនៅម្តំុវត្តភ្នំ ភូមិរាជានុកូល សង្កាត់‌ស្ទឹងត្រែង‌ ចាប់យកបានវត្ថុគ្រឿងញៀន ម្សៅក្រាមពណ៍សមេតំហ្វេតាមីន ice‌‌ ១កញ្ចប់តូច។ បន្ទាប់មកនៅវេលាម៉ោង២២និង០០នាទី ថ្ងៃទី៥ ខែឆ្នាំដដែល នៅចំណុចសណ្ឋាគារសេកុងស្តារបានចាប់ខ្លួនបានជនសង្ស័យអ្នកទី៣ មានឈ្មោះ‌ថា ហម ចាន់សុភ័ត្រ្តា ភេទប្រុស‌ អាយុ១៤ឆ្នាំ ជនជាតិ‌ខ្មែរ មុខរបរសិស្ស ផ្ទះរស់នៅ គីឡូលេខ២ ភូមិរាជានុកូល ក្នុងក្រុងស្ទឹងត្រែង ដកហូរបានវត្ថុតាង គ្រឿងញៀនម្សៅក្រាមពណ៍សម៉ាទឹកកកice ប្រភេទមេតំហ្វេតាមីន បានចំនួន៥កញ្ចប់តូចមកទៀត និងម៉ូតូ១គ្រឿង ។ ហើយលោកបានបញ្ជាក់ថា រួចក៏បាននាំយកជនសង្ស័យរួមនឹងវត្ថុតាងខាងលើនោះមកកាន់ទីបញ្ជាការរដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ដើម្បី‌សាកសួរ និងកសាងសំណំុរឿងបញ្ជូនខ្លួនទៅកាន់តុលាការសាលាដំបូងខេត្តស្ទឹងត្រែងចាត់ការតាមនិតិវិធីច្បាប់។

សូមបញ្ជាក់ផងដែលថា ក្នុងការធ្វើតេសរកសារធាតុញៀន ក៏មានការចូលរួមពីលោកជា ពេជ្រ ព្រះអាជ្ញាអមសាលាដំបូងខេត្តស្ទឹងត្រែង ផងដែរ ក្នុងការធ្វើតេសគ្រឿងញៀនខាងលើនោះឃើញថា ពិតជាមានសារធាតុញៀនពិតប្រាកដមែន៕​

image image image

មាស​ សុផាត

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print