ការចំណាយប្រាក់សម្រាប់សកម្មភាពការពារជាតិរបស់បណ្តាប្រទេសមហាអំណាចលើពិភពលោក

ចែករំលែក៖

វិបត្ដិសេដ្ឋ​កិច្ច​ពិភព​លោក​បាន​ចាប់​ផ្ដើម​កើត​មាន​ឡើង​តាំង​ពី​ឆ្នាំ​២០០៨ ហើយ​ជះ​ឥទ្ធពល​យ៉ាង​ខ្លាំង​ដល់​មូល​និ​ធិ​សម្រាប់​ក្រសួង​ការពារ​ជាតិ​ របស់​បណ្ដា​ប្រទេស​ធំៗ​នៅ​តំបន់​អឺរ៉ុប​ ​ក៏​ដូច​នៅ​លើ​ពិភព​លោ​ក​។ ប៉ុន្តែក្រោយពេលមានសេដ្ឋកិច្ចល្អប្រសើរឡើងវិញហើយនោះប្រទេសមហាអំណាចបានបង្កើនការចំណាយរបស់ខ្លួនទៅលើវិស័យការពារជាតិក្នុងពេលដែលរងការគម្រាមកំហែងពីសត្រូវ និងក្រុមភេរវកម្ម។

...

តាម​តួ​លេខ​របស់​មជ្ឈមណ្ឌល​ស្រាវជ្រាវ​អ​ន្ដរ​ជាតិ​ស្ដុក​ខម (SIPRI​) បាន​បញ្ជាក់​ថា​ ​តាំងពីឆ្នាំ​២០១០មកដល់ឆ្នាំ​២០១៦ មូល​និ​ធិ​សម្រាប់​ការពារ​ជាតិ​របស់​បណ្ដា​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប​ថយ​ចុះ​២,៨ភាគ​រ​យ​។​ ​ក្នុង​ពេល​នោះ​ ​បណ្ដា​ប្រទេស​ក្នុង​តំបន់​អា​មេ​រិ​ក​ខាង​ត្បូង​ ​និង​ទ្វីប​អាស៊ី​បែរ​ជា​កើន​ទៅ​វិ​ញ​។

សរុប​មូល​និ​ធិ​សម្រាប់​ការពារ​ជាតិ​នៅ​ទូ​ទាំង​ពិភព​លោក​បានកើនឡើង តាម​ការ​វាយ​តម្លៃ​របស់ SIPRI គឺ​មាន​រហូត​ដល់​១.៦៣០ពាន់​លាន​ដុល្លារ​ ​កើន​១,៣ភាគ​រយ​ ​ស្មើ​នឹង​២០,៦ពាន់​លាន​ដុល្លារ​។ ក្នុង​ពេល​នោះ​ ​អា​មេ​រិ​ក​មាន​រហូត​ដល់​១៩,៦ពាន់​លាន​ដុល្លា​រ​។​ ​មូល​និ​ធិ​សម្រាប់​ការពារ​ជាតិ​របស់​បណ្ដា​ប្រទេស​មហា​អំណាច​កើន​២,៨ភាគ​រ​យ​។​ ​ប្រ​សិ​ន​មិន​គិត​អា​មេ​រិ​ក​ចូល​នោះ​ ​មូល​និ​ធិ​សម្រាប់​ការពារ​ជាតិ​នៅ​លើ​ពិភព​លោក​កើន​តែ​០,១ភាគ​រយ​ប៉ុណ្ណោះ​។

ប្រសិនបើ ​គិត​ទាំង​អា​មេ​រិ​ក​ ​កំណើន​មូល​និ​ធិ​សម្រាប់​ការពារ​ជាតិ​នៅ​ឆ្នាំ​២០១០ទាប​បំផុត​រ​យៈ​ពេល​ ១០ឆ្នាំ​កន្លង​មក​នេះ​។​ ​តាម​តួ​លេខ​របស់ SIPRI ចាប់​តាំង​ពី​ឆ្នាំ​២០០១ ដល់​ឆ្នាំ​២០០៩ កំណើន​មូល​និ​ធិ​សម្រាប់​ការពារ​ជាតិ​លើ​ពិភព​លោក​កើន​១,៥ភាគ​រយ​ក្នុង​មួយ​ឆ្នាំ​៕

indexaaa

ប្រែសម្រួល៖ ម៉ែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print