ខ្សែបម្រើអន្តរជាតិព័រទុយហ្គាល់ Naniបានយល់ព្រមផ្លាស់ចេញពីក្លិបយក្សរបស់ប្រទេសទួរគី Fenerbahce ទៅកាន់ប្រទេសអេស្ប៉ាញដោយចុះហត្ថលេខារយៈពេល ៣ឆ្នាំក្នុងតម្លៃខ្លួន ៨,៥លានអឺរ៉ូ (៩,៣៩ លានដុល្លារ)។
...
កីឡាករវ័យ២៩ឆ្នាំនេះបានចាកចេញពីក្រុមបិសាចក្រហម Manchester United ទៅកាន់ប្រទេសទួរគីនៅក្នុងឆ្នាំ២០១៥។ ក្នុងអំឡុងពេលនៅក្នុងក្រុមបិសាចក្រហមNani ធ្លាប់ឈ្នះជើងឯកអង់គ្លេស Premier League ចំនួន៤ដង League Cup ម្តង Champions League និង FIFA Club World Cup ។
Nani លេងឲ្យ Fenerbahce បានមួយ រដូវកាលបង្ហាញខ្លួនបាន៤៦ប្រកួតស៊ុត បាន១២គ្រាប់នៅក្នុងរដូវកាលមុន បន្ទាប់ពីលេងឲ្យក្រុម Manchester United នៅចន្លោះឆ្នាំ២០០៧-២០១៤ និងក្រុម នៅព័រទុយហ្គាល់ Sporting Lisbon នៅចន្លោះឆ្នាំ២០០៥-២០០៧ និង ២០១៤-២០១៥៕
ដោយ៖ ដេវីត
...