ខ្លាំងប៉ះខ្លាំង ៖ អតីតម្ចាស់ជើងឯកពិភពលោកអាល្លឺម៉ង់ប៉ះម្ចាស់ផ្ទះបារាំងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

ចែករំលែក៖

អតីតម្ចាស់ជើងឯកពានរង្វាន់បាល់ទាត់ ពិភពលោក (World Cup) អាល្លឺម៉ង់ត្រូវ ប៉ះជាមួយក្រុមជម្រើសជាតិបារាំងនៅ វេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី ៨ ខែកក្កដា ឆ្នាំ២០១៦ សម្រាប់ពានរង្វាន់ បាល់ទាត់ទ្វីបអឺរ៉ុប(យូរ៉ូ)ដែលប្រព្រឹត្តទៅ នៅប្រទេសបារាំង ។

...

ការប្រកួតនេះបានឈានដល់វគ្គពាក់​ កណ្តាលផ្តាច់ព្រ័ត្រហើយដោយមានតែ៤ ក្រុមសម្រាប់ប្រជែងយកជើងឯកយូរ៉ូប្រចាំ ឆ្នាំ២០១៦។ ក្រុមជម្រើសជាតិអាល្លឺម៉ង់ ត្រូវបានគេមើលឃើញថា ជាក្រុមខ្លាំង តាំងពីប្រកួតវគ្គជម្រុះតាមពូលមកម្ល៉េះ ។ សម្រាប់វគ្គ៨ក្រុមចុងក្រោយបានទម្លាក់ ក្រុមអតីតជើងឯករងយូរ៉ូ២០១២ អុីតាលី ដោយបាល់ប៉េណាល់ទី ៦-៥ បន្ទាប់ប្រកួត ស្មើ ១-១ ។

ចំណែកក្រុមជម្រើសជាតិបារាំងវិញបាន ធ្វើឲ្យអ្នកស្នេហាវិស័យកីឡាបាល់ទាត់ និង ទ្វីបអឺរ៉ុបទាំងមូលភ្ញាក់ផ្អើលពេលប្រកួត ក្នុងវគ្គ៨ក្រុមចុងក្រោយគេធ្វើបានល្អដោយ បានបំបាក់អីុស្លង់យ៉ាងចាស់ដៃក្នុងលទ្ធ ផល ៥-២ ។ សម្រាប់ជំនួបនេះគឺជាជំនួប ដ៏តានតឹងរវាងបារាំងនឹងអាល្លឺម៉ង់ ដែល ក្រុមបារាំងក៏ដូចជាគ្រូបង្វឹកបារាំងបាន និយាយថា បារាំងចង់សងសឹកអាល្លឺម៉ង់ សម្រាប់ការចាញ់កាលពី World Cup ឆ្នាំ ២០១៤ ដោយអាល្លឺម៉ង់បានទម្លាក់បារាំង កាលពីវគ្គជម្រុះ ។

សម្រាប់ការប្រកួតនេះក្រុមណាឈ្នះនឹង ត្រូវឈានទៅដណ្តើមពានរង្វាន់ទ្វីបអឺរ៉ុប សម្រាប់ឆ្នាំ២០១៦ ។
ខាងក្រោមនេះគឺជាប្រវត្តិប្រកួត និង ប្រវត្តិជួបគ្នាសម្រាប់ក្រុមទាំង២នេះ៖

Germany Vs France
Germany ៥ប្រកួតចុងក្រោយគឺ ៤-១-០។ ៣ប្រកួតចុងក្រោយស្មើ Northern Ireland ១-១(យូរ៉ូ២០១៦) ឈ្នះ Slovakia ៣-០ (យូរ៉ូ២០១៦) និងស្មើ Italy ១-១ (យូរ៉ូ២០១៦ ប៉ុន្តែឈ្នះបាល់បេ៉ ណាល់ទី ៦-៥)។
អ្នកចាំទី ៖Manuel Neuer (Bayern Munich), Bernd Leno (Bayer Leverkusen), Marc-Andre ter Stegen (Barcelona)។
ខ្សែការពារ៖Jerome Boateng (Bayern Munich), Emre Can (Liverpool), Jonas Hector (Cologne), Benedikt Howedes (Schalke 04), Mats Hummels (Borussia Dortmund), Shkodran Mustafi (Valencia), Antonio Rudiger (AS Roma) ។
ខ្សែបម្រើ៖ Julian Draxler (Wolfsburg), Mario Gotze (Bayern Munich), Sami Khedira (Juventus), Joshua Kimmich (Bayern Munich), Toni Kroos (Real Madrid), Thomas Muller (Bayern Munich), Mesut Ozil (Arsenal), Lukas Podolski (Galatasaray), Leroy Sane (Schalke 04), Andre Schurrle (Wolfsburg), Bastian Schweinsteiger (Manchester United), Julian Weigl (Borussia Dortmund)។
ខ្សែប្រយុទ្ធ៖Mario Gomez (Fiorentina)។
France ៥ប្រកួតចុងក្រោយគឺ ៤-១-០។ ៣ប្រកួតចុងក្រោយស្មើ Switzerland ០-០(យូរ៉ូ២០១៦) ឈ្នះ Re.Ireland ២-១ (យូរ៉ូ២០១៦) និងឈ្នះ Iceland ៥-២ (យូរ៉ូ២០១៦)។
អ្នកចាំទី៖ Hugo Lloris (Tottenham Hotspur), Steve Mandanda (Marseille), Beniot Costil (Rennes)។
ខ្សែការពារ៖ Christophe Jallet (Lyon), Patrice Evra (Juventus), Adil Rami (Sevilla), Eliaquim Mangala, Bacary Sagna (both Manchester City), Lucas Digne (Roma), Laurent Koscielny (Arsenal), Samuel Umtiti (Lyon) ។
ខ្សែបម្រើ៖ Yohan Cabaye (Crystal Palace), Lassana Diarra (Marseille), N’Golo Kante (Leicester City), Blaise Matuidi (Paris Saint-Germain), Moussa Sissoko (Newcastle United), Paul Pogba (Juventus), Dimitri Payet (West Ham United) ។
ខ្សែប្រយុទ្ធ៖ Olivier Giroud (Arsenal), Antoine Griezmann (Atletico Madrid), Andre-Pierre Gignac (UANL), Anthony Martial (Manchester United) ។

ប្រវត្តិជួបគ្នា៧ប្រកួតសម្រាប់គូនេះ
14/11/15France 2 – 0 Germany
04/07/14France 0 – 1 Germany
07/02/13France 1 – 2 Germany
01/03/12Germany 1 – 2 France
12/11/05France 0 – 0 Germany
16/11/03Germany 0 – 3 France
28/02/01France 1 – 0 Germany
ទស្សនៈWDW:Germany 1 – 0 France
ទស្សនៈPD:Germany 2 – 1 France
ទស្សនៈAsianB: Germany អាចឈ្នះ ៕

2e14660a55863db3608088fcd7b1e753-690-460-Y

ដោយ៖ ណារាជ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print