សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ដកហូតថ្នាំញៀន០៣កញ្ចប់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់រួមនិងថ្នាំញៀនចំនួន០៣កញ្ចប់ថង់តូចត្រូវបានកម្លាំងអន្តរាគមន៍ខណ្ឌសែនសុខបានសហការណ៍ជាមួយនគរបាលចរាចរណ៍ខណ្ឌធ្វើការឃាត់ខ្លួនករណីរក្សាទុកនូវគ្រឿងញៀនយកទៅប្រើប្រាស់។

...

ការឃាត់ខ្លួនជនសង្ស័យខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង១៧និង០០នាទីល្ងាចថ្ងៃទី០៦កក្កដាឆ្នាំ២០១៦នៅចំណុចផ្លូវ២០០៤​ ភូមិស្លែងរលើង​ សង្កាត់ទឹកថ្លា​ ខណ្ឌសែនសុខ។

សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យទី១-ឈ្មោះ ង៉ែត សូនីន​ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាងកញ្ចក់ ស្នាក់នៅក្នុងបុរីសូឡា​ ភូមិត្រពាំងឈូក​ សង្កាត់ទឹកថ្លា​ ខណ្ឌសែនសុខ​ និងទី២-ឈ្មោះ អិុន សូលីតែន ភេទប្រុស អាយុ៤៥ឆ្នាំមុខរបររត់ម៉ូតូឌុបស្នាក់នៅភូមិឧញ្ញាអុង​ ស្រុកល្វាឯមខេត្តកណ្តាល។

ប្រភពពីសមត្ថកិច្ចបានប្រាប់ឱ្យដឹងថា មុនឃាត់ខ្លួនជនសង្ស័យខាងលើខណះដែលកំលាំងអន្តរាគមន៍ខណ្ឌសែនសុខសហការណ៍ជាមួុយផ្នែកចរាចរណ៍ដាក់គោដៅត្រួតពិនិត្យច្បាប់ល្មើសចរាចណ៍ផ្លូវគោកនៅចំណុចខាងលើបានឃើញជនសង្ស័យកំពុងជិះម៉ូតូមួយគ្រឿងម៉ាកសងកូរ៉េពណ៌ក្រហមពាក់ស្លាកលេខ ន-5356 ភព1 ឌុបគ្នា ដោយសង្ស័យក៍ហៅអោយឈប់ធ្វើការត្រួតពិនិត្យក៍ឃើញគ្រឿងញៀនប្រភេទក្រាមសថ្លា០៣កូនថង់តូច នៅជាបដៃអាវ ឈ្មោះ ង៉ែត សូនីន ឃើញដូចនេះក៍ឃាត់ខ្លួនយកមកប៉ុស្តិ៍ទឹកថ្លាតែម្តង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាថ្នាំញៀនប្រភេទក្រាមសថ្លា០៣កូនកញ្ចប់ថង់តូចខាងលើជារបស់ខ្លួនមែនដោយខ្លួនបានទិញពីបុរសម្នាក់នៅមុខមន្ទីរពេទ្យលោកសង្ឃគោលបំណងយកទៅប្រើប្រាស់ប៉ុណ្ណោះ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់រួមនិងវត្ថុតាងកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ជួនទៅតុលាកាចាត់ការបន្ត៕

image

image

image

ដោយ៖ តុង សីហា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print