និស្សិតកម្ពុជា៥១នាក់ទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសបារាំង

ចែករំលែក៖

ភ្នំពេញ៖ យ៉ាងហោចណាស់មាននិស្សិតកម្ពុជាចំនួន៥១នាក់ទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសបារាំងក្នុងឆ្នាំសិក្សា២០១៦-២០១៧។ ការប្រកាសនេះត្រូវបានធ្វើឡើងកាលពីរាត្រីថ្ងៃទី៦ខែកក្កដានេះនៅវិទ្យាស្ថានបារាំងនៅកម្ពុជាក្រោមវត្តមានមន្ត្រីស្ថានទូតបារាំងប្រចាំនៅកម្ពុជា និងរដ្ឋមន្ត្រីក្រសួងអប់រំនៃប្រទេសកម្ពុជា តំណាងសាកលវិទ្យាល័យ អង្គការ សិស្ស និស្សិតជាច្រើនរូបទៀត។

...

យោងតាមសេចក្តីប្រកាសព័ត៌មានដែលចេញដោយស្ថានទូតបារាំងប្រចាំនៅកម្ពុជាបានបញ្ជាក់ថា ប្រទេសបារាំង និងស្ថាប័នដៃគូបន្តការគាំទ្រដល់ការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជាតាមរយៈក​ម្មវិធីអាហារូបករណ៍។ ប្រភពបញ្ជាក់ដែរថា និស្សិតកម្ពុជាទាំង៥១រូបដែលទទួលបានអាហារូបករណ៍ដើម្បីទៅសិក្សានៅប្រទេសបារាំងឆ្នាំនេះត្រូវសិក្សាលើមុខវិជ្ជា សេដ្ឋកិច្ច នីតិសាស្រ្ត វិទ្យាសាស្ត្រ វិស្វករ ការបង្រៀនភាសាបារាំង និងចិត្តវិទ្យា។ ប្រភពខាងលើបញ្ជាក់ដែរថា ជារៀងរាល់ឆ្នាំស្ថានទូតបារាំងប្រចាំនៅកម្ពុជាបានផ្តល់អាហារូបករដល់និស្សិតកម្ពុជាដែលមានបំណងទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ឬថ្នាក់បណ្ឌិតនៅប្រទេសបារាំង ហើយឆ្នាំនេះសិស្សទាំង៥១រូបគឺជាសិស្សសិក្សាថ្នាក់ភាសាបារាំងនៅតាមសាកលវិទ្យាល័យដែលទ្រទ្រង់ដោយសហប្រតិបត្តិការបារាំង។ ក្នុងចំណោមនិស្សិតទាំងនោះ មាន៣០នាក់ទទួលបានអាហារូបករណ៍របស់រដ្ឋាភិបាលបារាំង(BGF) ហើយ១០នាក់ទៀតទទួលបានអាហារូបករណ៍ពីក្រសួងការបរទេសបារាំងក្រោមកម្មវិធី(EIFFEL)។ សម្រាប់អាហារូបករណ៍(EIFFEL)នេះគឺមានការប្រកួតប្រជែងខ្លាំងដែលនិស្សិតកម្ពុជាគឺស្ថិតនៅលេខរៀងទី៩នៅលើពិភពលោក។ ក្រៅពីនេះគឺនិស្សិតកម្ពុជា១១រូបផ្សេងទៀតក៏ត្រូវបានបន្តការសិក្សានៅប្រទេសបារាំងតាមរយៈភ្នាក់ងារសាកលវិទ្យាល័យដែលប្រើប្រាស់ភាសាបារាំង ឬរបស់សហភាពអ៊ឺរ៉ុប។

លោកបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានធ្វើការផ្តាំផ្ញើដល់និស្សិតទាំងអស់ដែលទទួលបានអាហារូបករណ៍នៅពេលនេះត្រូវបន្តការខិតខំសិក្សារៀនសូត្របន្តទៀតដើម្បីប្រកួតប្រជែងជាមួយនឹងនិស្សិតបរទេស។​ លោកក៏រំពឹងដែរថា និស្សិតដែលទទួលបានអាហារូបករណ៍នៅពេលនេះនឹងបន្តយកចំណេះដឹងជំនាញរបស់ខ្លួនដើម្បីមកចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជានៅពេលអនាគត។

គួរបញ្ជាក់ដែរថា ជារៀងរាល់ឆ្នាំប្រទេសបារាំងទទួលនិស្សិតកម្ពុជាជាង៦០០នាក់ឲ្យទៅសិក្សាដែលធ្វើឲ្យប្រទេសបារាំងក្លាយជាប្រទេសទិសដៅទី៣ដែលនិស្សិតកម្ពុជាចូលចិត្តទៅសិក្សាបំផុត ខណៈដែលប្រទេសនេះគឺជាទិសដៅទី៤ដែលនិស្សិតបរទេសចូលចិត្តទៅសិក្សាបំផុតដោយទទួលបាននិស្សិតប្រមាណ៣០ម៉ឺននាក់ទៅសិក្សាជារៀងរាល់ឆ្នាំ។ កាលពីខែវិច្ឆិកាឆ្នាំ២០១៥ស្ថានទូតបារាំងនិងវិទ្យាស្ថានបារាំងប្រចាំនៅកម្ពុជាបានដាក់ឲ្យដំណើរការប្រកបដោយជោគជ័យនូវបណ្តាញអតីតនិស្សិតកម្ពុជាមកពីប្រទេសបារាំងដែលប្រមូលផ្តុំដោយនិស្សិតកម្ពុជា៥០០នាក់ដែលបានមកសិក្សានៅសាកលវិទ្យាល័យនៃប្រទេសបារាំង។  ដើម្បីផ្តល់ឲ្យនិស្សិតដែលទទួលបានអាហារូបករណ៍ទទួលបានព័ត៌មានពាក់ព័ន្ធនឹងការស្នាក់នៅប្រទេសបារាំងនោះ វគ្គបណ្តុះបណ្តាលមួយត្រូវបានធ្វើឡើងនៅវិទ្យាស្ថានបារាំងនៅថ្ងៃទី៥ និងទី៦សីហាខាងមុខនេះ៕

(2016-07-06 01-39-22)Canon Canon EOS 650D(5184x3456)

(2016-07-06 01-28-39)Canon Canon EOS 650D(5184x3456)

(2016-07-06 01-31-02)Canon Canon EOS 650D(5184x3456)

(2016-07-06 00-54-29)Canon Canon EOS 650D(5184x3456)

(2016-07-06 01-02-59)Canon Canon EOS 650D(5184x3456)

(2016-07-06 01-11-48)Canon Canon EOS 650D(5184x3456)

(2016-07-06 00-55-04)Canon Canon EOS 650D(5184x3456)

(2016-07-06 00-57-26)Canon Canon EOS 650D(5184x3456)

ដោយ៖ វឌ្ឍនា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print