មេភាសីុផ្សារស្វាយរៀងរងការរិះគន់ចំៗថាមិនអើពើនឹងគំនរសំរាមស្អុយរលួយ

ចែករំលែក៖

ខេត្តស្វាយរៀង៖ ក្រុមអាជីវករលក់ដូរ ក្នុងផ្សារ និងអ្នកធ្វើដំណើរឆ្លងកាត់ផ្លូវជុំវិញផ្សារបាននាំគ្នារិះគន់ដល់អាជ្ញាធរក្រុងស្វាយរៀង និងមេភាស៊ីផ្សារស្វាយរៀងមិនអើ​ពើនឹងសំរាមស្អុយគគ្រុកនៅលើផ្លូវខាងជើងផ្សារ និងកែងខាងត្បូងឆៀងខាងលិចផ្សារ ដែលគរដូចភ្នំ ឬមួយក៏ទុកបង្អួតគេឯងថា ពិតជាបានអនុវត្តគោលនយោបាយទីក្រុង ស្អាតល្អឥតខ្ចោះពិតមែន។ ការរិះគន់ពី ក្រុមអាជីវករ និងពលរដ្ឋនេះបានធ្វើឡើងកាលពីល្ងាចថ្ងៃទី៦ខែកក្កដា ឆ្នាំ២០១៦ កន្លងមកនេះ។

...

ប្រពលរដ្ឋនៅផ្សារខាងលើបានបង្ហើបឲ្យដឹងថា ចាប់តាំងពីមេភាសីុផ្សារស្វាយរៀងមកកាន់តំណែងជា ប្រធានផ្សារនេះមកសំរាមទាំងឡាយត្រូវបានគេចោលពាសវាល ពាសកាលពេញតែផ្លូវជះក្លិនស្អុយគគ្រុក ធ្វើឲ្យពលរដ្ឋម្នាក់ៗនាំគ្នាបិទច្រមុះព្រោះមិនអាចទ្រាំនឹងក្លិននេះបាន។ មិនតែប៉ុណ្ណោះពលរដ្ឋលក់ដូរ មួយល្អីមួយកញ្ច្រែងក៏គេចមិនរួចពីក្រុម​ភាស៊ីផ្សារនេះបានដែរគឺយកភាស៊ីមិនឲ្យខ្វះ​មួយ​កាក់មួយសេននោះទេបើពុំព្រមបង់លុយទេកុំស្មានបានលក់ដូរឲ្យសោះ។

ពាក់ព័ន្ធនឹងករណីនេះអាជ្ញាធរបានឲ្យដឹងកាលពីពេលថ្មីៗនេះថា ដោយខ្វះកន្លែងដាក់សំរាមទើបឲ្យដាក់លើចិញ្ចើមផ្លូវសិន តែពេលយប់ឬវេលាទៀបភ្លឺគេប្រមូលទៅចោលអស់ហើយ។ តែទោះបីជាយ៉ាងក៏ដោយប្រពលរដ្ឋសំណូមពរដល់អាជ្ញាធរខេត្តគួរតែឲ្យក្រុមហ៊ុនប្រមូលសំរាមនេះប្រមូលពេលថ្ងៃទៅព្រោះវាធ្វើឲ្យជះក្លិនមិនល្អដល់អាជីវករនិងពលរដ្ឋដែលមកទិញទំនិញផ្សេងៗនៅផ្សារស្វាយរៀង ខណៈដែលដកដង្ហើមចូលក្នុងខ្លួនធ្វើឲ្យប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ៕

svr1

svr2

svr3

svr4

ដោយ៖ យឹម សុថាន

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print