កូរ៉េខាងជើងបង្ហូរទឹកជំនន់ទៅកាន់កូរ៉េខាងត្បូងដោយស្ងាត់ៗ

ចែករំលែក៖

កាលពីថ្ងៃទី​៦ ខែកក្កដា កូរ៉េខាងជើងបានបើកទំនុបបង្ហូរទឹកទៅកាន់កូរ៉ែខាងត្បូងបង្ករឲ្យរដ្ឋាភិបាលទីក្រុងសេអូលព្រួយបារម្ភយ៉ាងខ្លាំងដោយបានជម្លៀសពលរដ្ឋមួយចំនួនទៅកាន់តំបន់មានសុវត្ថភាពគេចពីទឹកជំនន់ផងដែរ។

...

មន្ត្រីកូរ៉េខាងត្បូងម្នាក់បានឲ្យដឹងថា  កូរ៉ែខាងជើងបានបើកទំនុបទឹក​ Hwanggang នៅវេលាម៉ោង​៦ព្រឹកថ្ងៃទី​៦ ខែកក្កដា ដោយប្រលេងទឹកហូសន្សឹមៗ។ ការបើកទំនុបនោះភាគីកូរ៉េខាងជើងមិនបានផ្តល់ឲ្យរដ្ឋាភីបាលទីក្រុងសេអូលបានដឹកជាមុនឡើយ បើទោះបីប្រទេសទាំងពីរបានចុះកិច្ចព្រមព្រៀងរួចហើយក៏ដោយ។

ដោយសារតែទឹកនៅក្នុងទំណប់ Hwanggang ហូរចូលដង់ទន្លេង ​Imjin ធ្វើឲ្យរដ្ឋាភិបាលកូរ៉េខាងត្បូងបានប្រកាសអាសន្នតាមកញ្ចក់ទូរទស្សន៍និងប្រព័ន្ធទូរស័ព្ទ ដើម្បីភៀសខ្លួនឲ្យបានទាន់ពេលវេលា។

រដ្ឋាភិបាលកូរ៉េខាងត្បូងក៏បានចាត់ទុកថា នេះជាកម្មភាពវាយប្រហាររបស់កូរ៉ែខាងជើងតាមរយៈទឹកជំនន់​ ក្រោយពេលទឹកនៅខាងលើទំនប់កើនខ្ពស់ដោយសារតែភ្លៀងធ្លាក់ខ្លាំង។ ទំនុបទឹកខាងលើមានចម្ងាយពីព្រំដែន ៤២គីឡូម៉ែត្រ ដែលអាចផ្ទុកទឹកបានរហូតដល់ទៅ​៣០០-៤០០ លានតោន។

កាលពីឆ្នាំ​២០០៩ ពលរដ្ឋកូរ៉េខាងជើង​៦នាក់ស្លាប់ដោយសារតែការបើកទំនប់មិនផ្តល់ដំណឹង។  ក្រោយហេតុការនោះទីក្រុងព្យុងយ៉ាងបានយល់ព្រមថានឹងផ្តល់ដំណឹងជាមុនប្រសិនបើបើកទំនុបទឹក៕

1

ប្រែសម្រួល៖ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print