សមត្ថកិច្ចបញ្ជូនមេអណ្តើកម្នាក់ ប៉ុនប៉ងនាំនារីខ្មែរទៅលក់ដូរនៅប្រទេសចិន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញៈ​ សមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជនរាជធានីភ្នំពេញនាព្រឹកថ្ងៃទី៧ កក្កដា ២០១៦ បានបញ្ជូនខ្លួនជនសង្ស័យម្នាក់ជាមេខ្យល់ ពាក់ព័ន្ធករណីប៉ុនប៉ងលក់ដូរមនុស្សសម្រាប់ឆ្លងដែនទៅប្រទេសចិន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ។ គួរបញ្ជាក់ថា កាលពីវេលាម៉ោង៣ រសៀលថ្ងៃទី៥ កក្កដា ២០១៦ ដោយមានការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងសមត្ថកិច្ចការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន រាជធានីភ្នំពេញ បានចុះបង្រ្កាប ជាក់ស្តែង នូវករណីប៉ុនប៉ងលក់ដូរមនុស្សសម្រាប់ឆ្លងដែន នៅចំណុចផ្ទះលេខ៣២-៤៦-៤៨-៥០ផ្ទះសំណាក់.តារា.ផ្លូវលេខ១៣៩ សង្កាត់វាលវង់ ខណ្ឌ៧មករា ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យ១ នាក់ឈ្មោះ ធឿន ពុទ្ធា ហៅ ឡាយ ធីជិន ភេទ ស្រី អាយុ ២៤ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅស្រុកចំការលើ ខេត្តកំពង់ចាម (អ្នកនាំជនរងគ្រោះទៅប្រទេសចិន ដោយឆ្លងកាត់ប្រទេសវៀតណាម) ។ សមត្ថកិច្ចក៏បានរំដោះជនរងគ្រោះ៦នាក់ និងបានអញ្ជើញឪពុកម្តាយ បងប្អូនឲ្យទៅទទួលយកធ្វើការអប់រំវិញ ។ ជនសង្ស័យ និងត្រូវសមត្តកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ តាមនិតិវិធី៕​

image image image

ដោយ​ សហការី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print