តុលាការ​គ្រោង​កាត់ទោស​លោក​ សម​ រង្ស៊ី​ ពាក់ព័ន្ធ​បទល្មើស​សមគំនិត​ក្លែង​បន្លំ​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា​វៀតណាម​​

ចែករំលែក៖

ភ្នំពេញ​ៈ​ សាលា​ដំបូង​រាជធានី​ភ្នំពេញ​ គ្រោង​នឹង​បើក​សវនាការ​ជំនុំជម្រះ​សំណុំរឿង​លោក​ សម​ រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​កំពុង​និរទេស​ខ្លួន​ទៅ​ក្រៅ​ប្រទេស​ ពាក់ព័ន្ធ​បទល្មើស​សមគំនិត​ក្នុង​អំពើ​ក្លែង​បន្លំ​ និង​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង​ រួច​យក​ទៅ​បង្ហោះ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ដើម្បី​បង្ក​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​ ។ ប៉ុន្តែ​សវនាការ​នៅ​ថ្ងៃណា​នោះ​ តុលាការ​ពុំ​ទាន់​កំណត់​ទេ​។ នេះបើតាមការបង្ហើបពីមន្ត្រីខាងក្រៅរបងសាលាដំបូងព្រឹកមិញថ្ងៃទី៧​ ខែកក្កដា​ ឆ្នាំ២០១៦។

ជា​មួយ​គ្នា​នេះ​ នៅ​ថ្ងៃ​ទី​២៨​ ខែ​កក្កដា​ ឆ្នាំ​២០១៦​ ខាងមុខ​នេះ​ តុលាការ​ក៏​គ្រោង​កាត់ទោស​លោក​ សម​ រង្ស៊ី​ មួយ​ករណី​ផ្សេង​ទៀត​ គឺ​ បទ​បរិហារកេរ្តិ៍​ជាសាធារណៈ​ ដែល​ប្តឹង​ដោយ​លោក​ គី​ តិច​ មេធាវី​តំណាង​សម្តេច​មហា​ពញ្ញា​ចក្រី​ ហេង​ សំរិន​ ប្រធាន​រដ្ឋសភា​ ផងដែរ​ ។

លោក​ លី​ សុផាណា​ អ្នក​នាំពាក្យ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បាន​បញ្ជាក់​នៅ​ព្រឹក​ថ្ងៃ​ទី​៧​ ខែ​កក្កដា​ នេះ​ថា​ ចៅក្រមសើបសួរលោក កោ វណ្ឌី បានជូនដំណឹងពីការបិទការសើបសួរដល់ជនត្រូវចោទឈ្មោះ សម រង្សី ទៅលើសំណុំរឿងដែលបំបែកចេញពីសំណុំរឿងទាក់ទងនឹងជនជាប់ចោទ ហុង សុខហួរ​ ។

លោក​ លី​ សុផាណា​ បន្ថែម​ថា​ សំណុំរឿងនេះបំបែកចេញពីសំណុំរឿងដើមដែលចោទប្រកាន់និងបញ្ជូនទៅជំនុំជម្រះលើជនជាប់ចោទឈ្មោះ ហុង សុខហួរ​៕​

 

ដោយ​ សហការី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print