នគរបាលសេដ្ឋកិច្ចខេត្តសៀមរាបចុះបិទទីតាំងផលិត មី លត មួយកន្លែងគ្មានច្បាប់និងគ្មានអនាម័យ

ចែករំលែក៖

ខេត្តសៀមរាប៖ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបានសហការជា មួយ​មន្ត្រីឧស្សាហ៍កម្មនិងសិប្បកម្មខេត្ត​ ដឹកនាំដោយលោកវីរសេនីយ៍ឯក សឿន សេន នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ចុះបង្ក្រាបករណី ផលិតសរសៃមីនិងលត គ្មានច្បាប់ការអនុញ្ញាតិនិងគ្មានអនាម័យ មួយកន្លែងនៅក្នុងក្រុងសៀមរាប រួចនាំម្ចាស់ទីតាំងមកធ្វើការផាកពិន័យ និងឱ្យធ្វើកិច្ចសន្យា ព្រមទាំងបិទជាបណ្តោះអសន្ន។

...

ករណីចុះបង្ក្រាបទីតាំងខាងលើធ្វើឡើងនៅវេលាម៉ោង៤ និង៣០នាទីរសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

លោកវីរសេនីយ៍ឯក សឿន សេន បានប្រាប់ថា មុនឈានដល់ធ្វើការបិទទីតាំងផលិតសរសៃមីលឿងនិងលត គ្មានច្បាប់និងគ្មានអនាម័យនេះ គឺធ្វើ​ឡើង បន្ទាប់ពីទទួលព័ត៌មានសម្ងាត់ ទើបលោកបានបញ្ជាឱ្យកម្លាំងជំនាញ​ចុះសហការ​ជាមួយ ​មន្ត្រីឧស្សាហ៍កម្មនិងសិប្បកម្មខេត្ត​ ​ចុះត្រួតពិនិត្យ​និងធ្វើ​ការ​ឆែក​​ឆេរ​​ទីតាំងផលិតសរសៃមីនិងលត រួចមក បានបញ្ជាក់ឱ្យឃើញថា ទីតាំងនោះពិត​ជាគ្មានច្បាប់អនុញ្ញាតិ ព្រម​ទាំង​គ្មានអនាម័យ ដោយ​ពិត​ប្រាកដមែន​​។​​

ម្ចាស់ទី​តាំង​ខាង​លើមានឈ្មោះ ​ ភាវ ករុណា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មានទីលំ​នៅ​បច្ចុប្បន្នភូមិចុងកៅស៊ូ សង្កាត់​ស្លក្រាម ក្រុងសៀមរាប ។  លោកបានមានប្រសាសន៍បន្ថែមថា ការទទួលទានមី និងលត ដែលពុំបានពិនិត្យនិងគ្មានអនាម័យនេះអាចនិងមានបញ្ហាដល់សុខភាពនិងបញ្ហាផ្សេងៗទៀត។ ដូច្នេះ ទើបកម្លាំងសមត្ថកិច្ចនគរបាលបានសម្រេចចុះបិទទីតាំងនេះជាបណ្ដោះអាសន្ន ទៅតាម(ច្បាប់ស្តី​ពីការគ្រប់គ្រង​រោងចក្រ និងសិប្បកម្ម)។

បច្ចុប្បន្ន ម្ចាស់ទីតាំងខាងលើត្រូវបានប្រគល់ជូន​កម្លាំងមន្ទីរឧស្សាហកម្ម និងសិប្ប​​កម្មខេត្តយកទៅធ្វើការសាកសួរស្រាវជ្រាវនិងអនុវត្តទៅតាមនីតិវិធីច្បាប់បន្ត និងសូមអំពាវនាវដល់អាជីវករទាំងអស់នៅក្នុងខេត្តសៀមរាប​ដែលចង់ប្រកបមុខរបររកស៊ីឲ្យបានត្រឹមត្រូវ កុំឱ្យសមត្ថកិច្ចចាប់ ឬឃាត់ខ្លួននោះមេត្តានាំគ្នាធ្វើច្បាប់ជាមុនសិនចៀសវាងផលិតផលមានសារជាតិគីមីនិងគ្មានអនាម័យដូចទីតាំងខាងលើ៕

13590373_289862688032044_88765043762675428_n

13501888_289862694698710_3920453993059814362_n

13592833_289862678032045_873203406800099136_n

13624458_1740024722937019_1258238008_n

13615420_289862584698721_2275297317682593683_n

13625024_1740024729603685_4771791_n

13606954_289862761365370_1204422117866554216_n

ដោយ៖ ប៊ុន រិទ្ធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print