ផ្លូវជាតិលេខ៦ ពីវត្តគៀនឃ្លាំងដល់សាលាខណ្ឌជ្រោយចង្វាចាប់ផ្តើមខូច​បណ្តើរៗ មន្ទីរសាធារណការគួរមើលផង

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋដែលរស់នៅតាមផ្លូវជាតិលេខ៦ បានសុំឲ្យមន្ទីរសាធាណការ និងដឹកជញ្ជូន ជួយដោះស្រាយជង្ហុក សំបុកមាន់
ជាច្រើនកន្លែង ដែលមាននៅតាមបណ្តោយផ្លូវជាតិលេខ៦ចាប់ពីវត្តគៀនឃ្លាំងរហូតដល់ផ្លូវចូលសាលាខណ្ឌជ្រោយចង្វាដោយប្រជាពលរដ្ឋបានលើកឡើងថាផ្លូវមួយខ្សែនេះទើបតែស្ថាបនារួចរាល់ប្រហែលជាបីឆ្នាំប៉ុណ្ណោះគឺចាប់ផ្តើមខូចបណ្តើរៗទៅវិញហើយ។

...

ពាក់ព័ន្ធទៅនឹងការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់នៅស្រុកខ្មែរ មិនថាផ្លូវជាតិ ផ្លូវលំ ផ្លូវបេតុងនោះទេត្រូវបានគេមើលឃើញថា ភាគច្រើនគ្មានគុណភាព ធ្វើខាងមុខ ខូចខាងក្រោយ ពេលខ្លះផ្លូវធ្វើហើយមិនទាន់សម្ពោធដាក់ឱ្យប្រើប្រាស់ផង ក៏ខូចទៅវិញ។ មូលហេតុទាំងអស់នេះ ដែលក្នុងនោះគេបន្ទោសថា អំពើពុករលួយ ជាដើមចមដែលធ្វើឱ្យផ្លូវកសាងហើយឆាប់ខូចទៅវិញ ព្រោះតែការសាងសង់មិនត្រឹមត្រូវទៅតាមលក្ខណៈបច្ចេកទេស ធ្វើខាងមុខខូចខាងក្រោយក៏ដោយសារតែខាងក្រុមហ៊ុនម៉ៅការធ្វើផ្លូវ (ចាក់ស្តើងស៊ីក្រាស់) បានជាផ្លូវនៅក្នុងរាជធានីភ្នំពេញត្រូវធ្វើជាប់ជាងគេ។

ប្រជាពលរដ្ឋអ្នកធ្វើដំណើរ ក៏ដូចអ្នករស់នៅម្តុំនេះបានអំពាវនាវ ដល់អាជ្ញាធរពាក់ព័ន្ធ ជាពិសេសខាងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ មេត្តាជួយជួសជុលជង្ហុក ក្រឡុកមាន់នេះផង ពីព្រោះទាន់ផ្លូវមួយនេះនៅមិនទាន់ខូចខ្លាំងចាប់ពីវត្តគៀនឃ្លាំងរហូតដល់ផ្លូវចូលសាលាខណ្ឌជ្រោយចង្វា ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋក៏ជាការរៀបចំសោភ័ណ្ឌភាពតាមផ្លូវផងដែរ។ ដូច្នេះ បើគេមិនចង់ឱ្យរដ្ឋចំណាយថវិកា អត់ប្រយោជន៍ក្នុងការកសាង និងជួសជុលផ្លូវទេ គេត្រូវរកវិធីលុប បំបាត់នូវភាពអសកម្មខាងលើនេះឲ្យបាននោះផ្លូវនៅស្រុកខ្មែរនឹងលែងធ្វើជាប់រហូត ដូចគេថាហើយ គឺធ្វើម្ដង ជាប់បានយូរជាមិនខាន។

ចំណែកមតិមួយចំនួនដែលធ្លាប់ដឹងពីការការម៉ៅការស្ថាបនាផ្លូវ គឺគេដឹងច្បាស់ថា តើការទទួលស្ថាបនា ផ្លូវមួយ ត្រូវចំណាយឥដ្ឋតិ៍ ថ្ម គ្រួស ខ្សាច់ដី និងអ្វីផ្សេងទៀត ប៉ុន្មានហើយគេត្រូវ ស៊ីចំណេញបានប៉ុន្មាន គឺអ្នកម៉ៅការទាំងនោះ គេមិនខ្វល់ថាផ្លូវនេះធ្វើដើម្បីគុណភាព ទេ ពួកគេដឹងតែចំណេញ។ ព្រោះគ្រាន់តែ អ្នកម៉ៅការខ្លះ ចប់គម្រោងមួយ អាចមានលុយ ទិញឡាន ឬ ក៏អាចឈានដល់ទិញផ្ទះក៏មាន៕

image2

image3

image4

image5

image6

image7

image8

ដោយ៖ ជ្រោយពេជ្រ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print