ភ្នំពេញ៖ ស្ត្រីម្នាក់បានខឹងនឹងប្តីហើយមានជម្លោះគ្នាប្តីបានប្រើហិង្សាវាយប៉ោងមុខរួចគេចខ្លួនបាត់ ដោយឡែកស្ត្រីរូបនេះហេតុតែគិតខ្លីក៏សម្រេចចិត្តធ្វើអត្តឃាតចង.កនឹងបង្ហួចផ្ទះទុកឲ្យកូន២នាក់ធ្លាក់ខ្លួនកំព្រា។
ហេតុការណ៍នេះបានបង្កឲ្យការភ្ញាក់ផ្អើលនៅវេលាម៉ោង៨ព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចផ្ទះលេខ១៥៥ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
ប្រភពពីអ្នករស់ជិតខាងបានប្រាប់ថា មិនពេលកើតហេតុគឺនៅយប់ថ្ងៃទី៦ខែកក្កដា ស្ត្រីរងគ្រោះបានឈ្លោះគ្នាជាមួយប្តីរបស់ខ្លួនរហូតដល់ម៉ោង៣ទៀបភ្លឺឈានចូលដល់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៦ ហើយប្តីបានវាយប្រពន្ធរងរបួសប៉ោងមុខ។ ក្រោយមកប្តីនោះក៏ចុះចេញពីផ្ទះបាត់។ ទើបព្រឹកឡើងក៏ភ្ញាក់ផ្អើលថា ស្ត្រីជាប្រពន្ធនោះចង.កសម្លាប់ខ្លួន។ ក្រោយកើតហេតុសមត្ថកិច្ចបានចុះកន្លែងកើតហេតុភ្លាមៗផងដែរ។
សមត្ថកិច្ចបានប្រាប់ថា ស្ត្រីរងគ្រោះមានឈ្មោះ ជី ឡាក់ហួយ អាយុ៣២ឆ្នាំ ចំណែកប្តីមានឈ្មោះ នឹម ណាត អាយុ៣៤ឆ្នាំ ជាកម្មករសំណង់ដូចគ្នាស្នាក់នៅផ្ទះអង្គការមួយ។ ក្រោយពិនិត្យនិងធ្វើកោសល្សវិច័យរួច សមត្ថកិច្ចក៏ប្រគល់សាកសពឲ្យក្រុមគ្រួសារធ្វើបុណ្យទៅតាមប្រពៃណី។ អ្វីគួរឲ្យសង្វែគនោះគឺកូន២នាក់បានធ្លាក់ខ្លួនកំព្រា៕
ដោយ៖ តាឡឹម