ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលស្រុកស្វាយជ្រំសហការជាមួយនគរបាលប៉ុស្តិបានធ្វើការឃាត់ខ្លួនយុវជនសង្ស័យម្នាក់ក្នុងចំណោម៦នាក់ដែលពាក់ព័ន្ធនិងករណីកាប់ប្រហារទៅលើជនរងគ្រោះ កាលពីវេលាម៉ោង៣ និង១៥នាទីរសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦ ភូមិស្វាយក្ងោ ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ។
សមត្ថកិច្ចនគរបាលបានអោយដឹងថាៈ ជនសង្ស័យដែលបានឃាត់ខ្លួនមានឈ្មោះ វ៉ុន សារ៉ាក អាយុ២១ឆ្នាំមាន ទីលំនៅភូមិទួលច្រេស ឃុំចំបក់ ស្រុកស្វាយជ្រំ។ រីឯជនរងគ្រោះមានឈ្មោះ សុខ វណ្ណេត អាយុ១៩ឆ្នាំ ភេទប្រុស មានទីលំនៅភូមិតាប៉ ឃុំតាសួស ស្រុកស្វាយជ្រំ បណ្តលឲ្យរបួសធ្ងន់ត្រូវចំនួនពីរកាំបិតដាច់ម្រាមដៃស្តាំនិងបាតដៃស្តាំ(លើដៃរងកាំបិត) ក្រោយពេលកាប់ហើយជនរងគ្រោះរត់ចូលសាលា អោយគេជួយខ្លួន។ ប្រភពបន្តថាៈ សមត្ថកិច្ចនគរបាលបាន បានចាប់យកវត្ថុតាងដាវ១ដើម ម៉ូតូ១គ្រឿង ម៉ាកស៊ុយសូគីពណ៏សរ។
ចំពោះបក្ខពួក៥នាក់ ទៀត បានកាប់ទៅលើឈ្មោះ សុខ វណ្ណេតសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវឃាត់ខ្លួនដើម្បីចាត់ការតាមច្បាប់អោយខានតែបាន៕
ដោយ៖ យឹម សុថាន