ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌសែនសុខ ចុះប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនអ្នកប្រើប្រាស់ថ្នាំញៀន១១នាក់ និងឧបករណ៍បានមួយចំនួនផងដែរ។
...
ការចុះបង្ក្រាបនេះធ្វើឡើងនៅវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចមុខពេទ្យលោកសង្ឃ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
បច្ចុប្បន្នសមត្ថកិច្ចនាំជនសង្ស័យមកអធិការដ្ឋានខណ្ឌសែនសុខ ដើម្បីធ្វើការសាកសួរ និងធ្វើតេស្តលើទឹកនោម៕
ដោយ៖ តុង សីហា
...