ក្រសួងព័ត៌មាន ប្រកាសបញ្ឍប់ចាក់ផ្សាយបទ “ស៊ីបានចេះតែស៊ីទៅ” និង “ទាល់តែយូរទើបស៊ីអូនបាន”

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចេញសេចក្ដីប្រកាសជម្រាបដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ម្ចាស់ស្ថានីយ៍វទ្យុ-ទូរទស្សន៍ទាំងអស់ បញ្ឍប់ការចាក់ផ្សាយបទចម្រៀង “ស៊ីបានចេះតែស៊ីទៅ” និងបទ “ទាល់តែយូរទើបស៊ីអូនបាន” កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៦ ។

...

តាមការឲ្យដឹងពីក្រសួងព័ត៌មានបានបញ្ជាក់ថា ក្រសួងបានសង្កេតឃើញថា បទចម្រៀងចំនួន២បទមានចំណងជើងថា “ស៊ីបានចេះតែស៊ីទៅ” ច្រៀងដោយ លោក កែវ វាសនា និងបទ “ទាល់តែយូរទើបស៊ីអូនបាន” ច្រៀងដោយ កញ្ញា ម៉ាលីស មានផលប៉ះពាល់ខ្លាំងដល់តម្លៃវប្បធម៌ជាតិ និងមានអត្ថន័យប្រាសចាកអំពីសីលធម៌ខ្មែរធ្ងន់ធ្ងរ។ បទចម្រៀងទាំង២នេះ គឺពុំមានបង្គប់នូវអត្ថន័យល្អៗ ដែលមានគុណប្រយោជន៍ដល់ការលើកកម្ពស់អប់រំសីលធម៌សង្គមនោះទេ ផ្ទុយទៅវិញ គឺមានអត្ថន័យប៉ះពាល់ទៅដល់កិត្តិយស និងតម្លៃស្ត្រីខ្មែរថែមទៀត។

ដូច្នេះ ដើម្បីជៀសវាងការទទួលលទ្ធផលអវិជ្ជមានក្នុងសង្គម តាមរយៈការផ្សព្វផ្សាយបទចម្រៀងទាំង២នេះ ក្រសួងព័ត៌មានស្នើ ឯកឧត្តម លោកជំទាវ លោក លោកស្រី ម្ចាស់ស្ថានីយ៍វិទ្យុ-ទូរទស្សន៍ទាំងអស់បញ្ឈប់ការចាក់ផ្សារបទចម្រៀងទាំង២នេះ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕

aa9e22a8-5e10-4065-82b4-26a05304ad9c

កែវ វាសនា

ម៉ាសីស

ដោយ៖ វឌ្ឍនា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print