ម៉ូទ័របូមទឹក៣០កុងតឺន័រ និងគ្រឿងបរិក្ខាអគិ្គសនី មកដល់កម្ពុជាត្រៀមបំពាក់​នៅស្ថានីយ៍​ថ្មី៣កន្លែង ដើម្បីបញ្ចៀសការលិចលុងភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖  គ្រឿងបរិក្ខារអគ្គសនី និងក្បាលម៉ូទ័របូមទឹក និងបំពង់​ទឹក សរុបចំនួន៣០កុងតឺន័រ សម្រាប់​បំពាក់​​ដំ​ឡើង នៅតាម​ស្ថានីយបូម​ទឹកថ្មី​ចំនួន​៣ស្ថានីយ៍ ,ទី១ស្ថានីយ៍បូមទឹកបឹង​ត្របែក,ស្ថានីយ៍បូម​ទឹក​ទួលគោក​ទី១ និងស្ថានីយ៍បូមទឹក​ទួលគោកទី​២ បានដឹកមក​ដល់ក្រុងព្រះសីហនុហើយ ដែលនឹង​ចាប់​ដំឡើងនៅពេលឆាប់ៗ ឲ្យទាន់រដូវវស្សាឆ្នំានេះ ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពី​លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ នៅក្នុងបណ្ដាញសង្គម(Facebook) ផ្លូវការរបស់លោក កាលពីរសៀលថ្ងៃទី៦ កក្ដដា ឆ្នំា២០១៦។

...

លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ថា៖ ស្ថានីយ៍បូមទឹកថ្មី នឹងមានសមត្ថភាពបូមទឹកចេញសរុប ៣៣.​៣​ម៉ែត្រគូបក្នុង១វិនាទី ត្រូវជា១១៩,៨៨០ម៉ែត្រ គូបក្នុង១ម៉ោង ដែលសាលារាជធានីភ្នំពេញ​សង្ឃឹម​ថា នឹង​ដោះស្រាយបញ្ហាទឹកលិចបានល្អប្រសើរ ក្នុងខណ្ឌចំនួន៣កណ្ដាលរាជធានីភ្នំពេញ គឺខណ្ឌទួលគោក ,៧មករា, ដូនពេញ និងចំការមន ។  បច្ចុប្បន្ននេះ ស្ថានីយ៍បូមទឹកនៅក្នុងរាជធានីភ្នំពេញ មានទាំង​អស់​ចំនួន១០ នៅជុំវិញខ្សែ ក្រវ៉ាត់ក្រុង ប៉ុន្តែសមត្ថភាព ក្នុងការបូមទឹកនោះ គឺពុំគ្រប់គ្រាន់ទេ ស្ថានីយ៍ទាំងនោះ មានលទ្ធភាព បូមទឹកបាន ត្រឹមតែ៨ ម៉ែត្រគីប ក្នុងមួយវិនាទី គឺមិនអាចបូបបានតាមស្តង់ដា រហូត​ដល់៣៣.​៣ម៉ែត្រគូប ក្នុងមួយវិនាទីនោះទេ ដូច្នេះនៅពេលមានភ្លៀងធំម្តងៗ តំបន់ខ្លះអាចលិចលង់ពី៣ ម៉ោង ទៅ៥ម៉ោងឯណ្ណោះ ។

ជាមួយគ្នានោះដែរ លោក អភិបាលរាជធានីភ្នំពេញ ក៏បានធ្វើការអំពាវនាវ ដល់​បងប្អូន​ប្រជាពលរដ្ឋចាប់ពីពេលនេះ តទៅឈប់រំលោភបំពានលើ ដីមាត់ប្រឡាលូ​ ឬអណ្ដូងលូ ធ្វើជា​កម្មសិទ្ធិ ត​ទៅ​ទៀត​  ហើយអ្នកដែលបានយកដីមាត់បឹង មាត់ អាងស្តុបទឹក អណ្ដូងលូ  អាជ្ញាធរ​មូល​ដ្ឋាន​ ត្រូវខិតខំរក​ដំណោះ​ស្រាយឲ្យបានល្អប្រសើរបំផុត ដើម្បីរួមគ្នាថែករក្សាហេដ្ឋរចនាសម្ព័ន្ធ​រាជធានី​ភ្នំពេញ។ មិនតែប៉ុណ្ណោះ អាជ្ញាធរ មូល​ដ្ឋាន ត្រូវសហការគ្នាជាមួយប្រជាពលរដ្ឋ ធ្វើការត្រួតពិនិត្យ​អណ្តូង លូមុខ​ផ្ទះ ហើយនៅពេល​មាន​ភ្លៀងធ្លាក់ម្ដងៗ ត្រូវពិនិត្យមើលទឹក ដែលហូរចូលប្រអប់លូ ដើម្បី​រួមគ្នា​បញ្ឈប់ការលិចលង់ទីក្រុងបន្ដទៅទៀត ប្រសិនបើបងប្អូនចូលរួមថែរក្សា ការពារទំាងអស់គ្នានោះ​ទីក្រុង​របស់យើងនិងទទួល បានភាព​ល្អប្រសើរលើផ្នែកបរិស្ថាន ៕

a1

unnamed(10)

unnamed(2)

unnamed(8)

unnamed(9)

a6

a5

unnamed(6)

unnamed

unnamed(3)

ដោយ៖ សំរិត

1111

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print