Update៖ តំណាងអយ្យការអមសាលាដំបូង ដឹកនាំកម្លាំងសមត្ថកិច្ចចុះបង្ក្រាប ទីតាំងលក់ និងចែកចាយស្រាបៀររំលោភកម្មសិទ្ធិក្រុមហ៊ុនស្របច្បាប់មួយ

ចែករំលែក៖

ភ្នំពេញ៖​ លោក ស្រី ម៉ាក់នី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៦ បានដឹកនាំកម្លាំងសមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចរាជធានីភ្នំពេញ ចុះឆែកឆេរនៅហាងលក់ភេសជ្ជៈយីហោ.៧ GOURMET. របស់ជាជនជាតិបរទេសមួយកន្លែង ស្ថិតតាមបណ្តោយផ្លូវប៉ាស្ទើរ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ ដោយបានរឹបអូសស្រាបៀរ Hoegaarden និង Leffe ប្រមាណជាង២៤៨ដប ។

...

ការចុះ ទៅឆែកឆេរ និងរឹបអូសស្រាបៀរនៅហាងជនបរទេសខាងលើនេះ លោកស្រី ម៉ាកនី ព្រះរាជ អាជ្ញារងបានមានប្រសាសន៍ថា ជាការធ្វើឡើងតាមពាក្យបណ្តឹងរបស់ក្រុមហ៊ុនអ៊សខ្មែរ បាន ប្តឹងម្ចាស់ហាង៧ GOURMET. របស់ជនបរទេសថា ជាការស្តុប និងតាំងលក់ផលិតផល ស្រាបៀរ Hoegaarden និង Leffe ដោយខុសច្បាប់ រំលោភកម្មសិទ្ធិផ្តាច់មុខរបស់ក្រុមហ៊ុន Auskhmer Import Export Co.Ltd.(អ៊សខ្មែរ)ដែលមានច្បាប់អនុញ្ញាតិចុះបញ្ជីនៅក្រសួងពាណិជ្ជ កម្មត្រឹមត្រូវ ។

ជាមួយនោះដែរលោកមេធាវី ខៀវ វ៉ាន តំណាងឲ្យក្រុមហ៊ុន Auskhmer Import Export បានថ្លែងប្រាប់អ្នកសារពត៍មានដែរថា ក្រុមហ៊ុនរបស់លោកត្រូវបានក្រសួងពាណិជ្ជកម្ម ប្រគល់សិទ្ធិឲ្យនាំចូល និងចែកចាយផ្តាច់មុខ នូវប្រភេទស្រាបៀរ Hoengaarden និង Leffe នេះ ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០១៦មកម្លេះ ។

លោក ខៀវ វ៉ាន មេធាវីតំណាងក្រុមហ៊ុនបានបន្តថា បន្ទាប់ ពីទទួលបានសិទ្ធិចែកចាយផ្តាច់មុខ ក្រុមហ៊ុន ក៏បានធ្វើការផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វ ផ្សាយតាមប្រព័ន្ធនានា ដើម្បីឲ្យអ្នកនាំចូលស្រាបៀរនេះបញ្ឈប់សកម្មភាព ទាំងឡាយនាំចូល ដោយខុសច្បាប់ ។

បើទោះបីជាមានការជូនដំណឹងយ៉ាងនេះក្តី ក៏នៅតែមានជនខិលខូចបាន លួចនាំចូលស្រាបៀរទាំងពីរប្រភេទមកចែកចាយ លើទីផ្សារកម្ពុជាដោយគ្មានការអនុញ្ញាតពីក្រុមហ៊ុន Auskhmer(អ៊លខ្មែរ)នេះដែរ ។ ដោយបានសង្កេតឃើញមានការរំលោភបំពានលើសិទ្ធិផ្តាច់មុខបែបនេះ ទើបក្រុមហ៊ុនឈានដល់ដាក់ពាក្យបណ្តឹងទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីឲ្យចាត់វិធានការចុះរឹបអូសស្រាបៀរទាំងអស់នេះ នៅតាមហាងដែលដាក់តាំងលក់ដោយគ្មានការអនុញ្ញាតពីក្រុមហ៊ុន ។

ក្រោយពីឆែកឆេរ និងរកឃើញវត្ថុតាងស្រាបៀរជាង២៤៨ដ បនៅហាងខាងលើនោះ សមត្តកិច្ចបានធ្វើការដកហូតយកទៅកាន់ការិយាល័យ និងបាននាំខ្លួ ន តំណាង ម្ចាស់ហាងទៅសាកសួរ ។ ក្រោយពីឆែកឆេរនៅហាងជនបរទេសក្នុងខណ្ឌដូន ហើយកិច្ចប្រតិបត្តិការដែលដឹកនាំដោយតំណាងអយ្យការ បានបន្តទៅកាន់ទីតាំងមួយកន្លែងទៀត ស្ថិតនៅផ្ទះលេខ២៣៤E២៣៦A ផ្លូវលេខ៤៣០ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ខាងក្រោយ សណ្ឋាគារអ៊ីនធ័រកុងទីណង់តាល់ នៅនោះជាឃ្លាំងស្តុកទំនិញ​ស្រាបៀរម៉ាក Hoengaarden ប្រមាណជាង៣.១២៤កេស និងទំនិញច្រើនប្រភេទទៀត ។

នៅពេលតំណាងអយ្យការនាំសម ត្ថកិច្ចទៅដល់ម្ចាស់ទីតាំងមិនព្រមបើកទ្វារឲ្យចូលពិនិត្យត្រឹមត្រូវទេ ដោយចំណាយពេលវេលា ច្រើនម៉ោងតំណាងអយ្យការ បានសម្រេចជួលជាងឲ្យទៅកាត់់សោទ្វារផ្ទះ(ឃ្លាំ)ដើម្បីចូលឆែក ឆេរ ។ ខណៈពេលជាងកាត់សោទ្វារទៅដល់ បានកម្មករនៅខាងក្នុងចាក់សោទ្វារឲ្យសមត្ថកិច្ច ចូលពិនិត្យ ប៉ុន្តែដោយពេលវេលារាប់នូវទំនិញពិសេសស្រាបៀរនាំចូលដោយខុសច្បាប់របស់ ក្រុមដើមបណ្តឹងមានច្រើន ត្រូវចំណាយពេលយូរ តំណាងអយ្យការបានបញ្ជារឲ្យសមត្ថកិច្ចបិ ទប្លុំបេទ្វារផ្ទះ(ឃ្លាំង)នោះរក្សារទុកសិន រង់ចាំបង្កើតគណៈកម្មការត្រួតពិនិត្យពេលក្រោយ៕​

image

image

image

image

image

image

image

ដោយ​៖ សហការី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print