ជិះម៉ូតូលឿនជ្រុលឡេីងទួលកាត់ទទឹងផ្លូវដួលរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖​ បុរសម្នាក់ជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលឡេីងទួលកាត់ទទឹងផ្លូវបណ្តាលឱ្យដួលបណ្តាលរងរបួសធ្ងន់ត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ ដឹកយកទៅមន្ទីរពេទ្យភ្លាមៗ។

 ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៥និង៥០នាទីព្រលប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅផ្លូវជាតិលេខ៤   ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះ ជាមន្ត្រីយោធា នៅអគ្គនាយកដ្ឋាន ភស្តុភាហិរញ្ញវត្ថុក្រសួងការពារជាតិ អនុសេនីយ៍ឯក អៀម រ៉ាមេន ភេទប្រុសអាយុ៣៧ឆ្នាំ។ 

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញជនរងគ្រោះជិះម៉ូតូម៉ាកPCX​ពណ៌​ ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញGK8811 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤ក្នុងទិសដៅពីកេីតទៅលិចបញ្ច្រាស់ទិសដៅចរាចរណ៍ក្នុងល្បឿនលឿនខណៈមកដល់ចំណុចកេីតហេតុមិនប្រយ័ត្នក៏ជ្រុលឡេីងទួលកាត់ទទឹងផ្លូវដែលដាក់សម្រាប់បន្ថយល្បឿន​ ដួលបោកទៅនិងថ្នល់រងរបួសធ្ងន់បាត់បង់ស្មារតី។ 

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ ដឹកយកទៅមន្ទីរពេទ្យភ្លាមៗ។ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុករងចាំបងប្អូនមកទទួលយកទៅវិញ៕ដោយ៖សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print