ស្ត្រីអតីត​ថៅកែ​នំ​យីហោ «​ហុង អ៊ី​ន​ហ្វុ​ង​» នៅ​ម្តុំ​ផ្សារ​ដើម​គរ​ មកប៉ងលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វា

ចែករំលែក៖

ភ្នំពេញ៖ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើងខណៈស្ត្រីម្នាក់ជាថៅកែនំម្នាក់ បានធ្វើដំណើរមកលើស្ពានជ្រោយចង្វារ ប៉ងលោតទឹកទន្លេសម្លាប់ខ្លួន តែមិនសម្រេចនោះទេ បន្ទាប់ពីមានអ្នកដំណើរជាសិស្ស រត់មកជួយឃាត់ទាន់ ។

...

ករណីនេះកើតឡើងកាលពីវេលាម៉ោង០៩ និង៥០នាទីព្រឹកថ្ងៃទី០៨ កក្កដា ២០១៦ នេះ ស្ថិតនៅចំណុចលើស្ពានជ្រោយចង្វារផ្នែកខាងកើត ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ អាចជាការគិតខ្លីដោយសារតែតូចចិត្តធ្លាក់ និងខ្លួនក្រខ្មាស់គេ។ ប្រភពពីសមត្ថកិច្ចបានអោយដឹងថា ៈស្ត្រីរងគ្រោះឈ្មោះ ហុង គន្ធា អាយុ៤៧ឆ្នាំ អតីតជាថៅកែនំយីហោ «ហុង អ៊ីនហ្វុង» នៅម្តុំផ្សារដើមគរសព្វថ្ងៃស្នាក់នៅផ្ទះជួលជិតផ្សារចាស់ មានប្តីជាមន្ត្រីសមត្ថកិច្ច និងមានកូន៥នាក់។

បើតាមការអះអាងពីស្ត្រីរងគ្រោះ បានបញ្ជាក់អោយដឹងថាៈ រូបគាត់តូចចិត្តនិងវាសនាខ្លួនឯងណាស់ ដែលពីមុន គាត់ជាថៅកែនំម្នាក់ តែអភ័ព្វដោយសារត្រូវប្តី បានបំផ្លាញទ្រព្យសម្បត្តិទៅលេងល្បែងស៊ីសងក្នុងកាសុីណូ ។ ចំណែកកូន ក៏ធ្វើបាបផ្លូវចិត្តទៀត ហើយសព្វថ្ងៃ គាត់អស់ទ្រព្យសម្បត្តិរលីងហើយ ដោយធ្លាក់ខ្លួនទៅស៊ីឈ្នួលលាងចានឱ្យបងប្អូន ។ ដូច្នេះ គាត់ខូចចិត្តដោះស្រាយវាសនាខ្លួនឯងលែងចេញ ទើបសម្រេចចិត្តមកបញ្ចប់ជីវិតអោយផុតពីមុខពីមាត់ប្តីនិងកូនៗ៕

image

ដោយ៖ សុខ ខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print