លោកម៉ក់ ពេជ្ជរិទ្ធ ដឹកនាំក្រុមការងារ ចុះចែក ទៀនព្រះវស្សាដល់វត្តចំនួន៨ក្នុងស្រុកកៀនស្វាយ

ចែករំលែក៖

ខេត្តកណ្តាល៖ ដើម្បីរួមចំណែកក្នុងវិស័យ ព្រះពុទ្ធសាសនា ក្រុមការងារចុះពង្រឹងស្រុក កៀនស្វាយ ដឹកនាំដោយលោកម៉ក់ ពេជ្ជរឹទ្ធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានកាំកុងត្រូលនិងជាអនុប្រធានទី១ គណៈពង្រឹងស្រុក កៀនស្វាយ អមដំណើរដោយ ក្រុមការងារ ជាច្រើនរូបទៀត បាននាំយក ទៀនព្រះវស្សា ទេយ្យទាន ទេយ្យវត្ថុ និងថវិការ ទៅប្រគេនដល់ ព្រះសង្ឃដែលគង់ចាំព្រះវស្សាចំនួន៨វត្ត នៅឃុំដីឥដ្ឋ និងឃុំភូមិធំ ស្រុកកៀន ស្វាយ ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០១៥ ។

ទេយ្យទាន ទេយ្យវត្ថុ ទៀនព្រះវស្សា និងថវុការ ដែលប្រធានក្រុមការងារ នាំយកទៅប្រគេនព្រះសង្ឃ រួមមានវត្តស្តៅកន្លែង វត្តដីឥដ្ឋ វត្តទួលសំពៅរាជ និងវត្ត ពុទ្ធមណ្ឌលកម្ពុជា ស្ថិតក្នុងឃុំដី ឥដ្ឋ និងវត្តចំនួន៤ ទៀតស្ថិត ក្នុង ឃុំភូមិធំ ស្រុកកៀនស្វាយ មានវត្ត កោះប្រាក់ វត្តកៀនស្វាយក្រៅ វត្តពុទ្ធអណ្តែតរង្សី និងវត្តកោះប្រាក់ចាស់ ។

ក្នុងមួយវត្តៗ ទទួលបាន អង្ករ ២បាវ សាដក១,ទៀនព្រះវស្សា១គូ,ត្រីខ១កេស,ទឹកសុទ្ធ៥កេស,ទឹកក្រូច ៥កេស,ទឹកត្រី២យួរ,ទឹកស៊ីអ៉ីវ២ យួរ,មី១កេសធំ,និងថវិការ ៥០ម៉ឺន រៀល ។

ក្នុងថ្ងៃនេះដែរលោកម៉ក់ ពេជ្ជរិទ្ធ បានឆ្លៀតពេលសំណេះសំណាលជាមួយលោកយាយ លោកតា ឧបាសក ឧបាសិកា ពុទ្ធបរិស័ទ ដែលមកធ្វើបុណ្យថ្ងៃពេញ បរមីនៅវត្ត និងបានចែកអំណោយ ជាថវិការ ដល់លោកយាយ លោកតា និងពុទ្ធ បរិស័ទជិត៥០០នាក់ ក្នុងម្នាក់ៗ ទទួលបាន១ម៉ឺនរៀល ដោយឡែកក្មេងៗ៥ពាន់រៀលក្នុងម្នាក់ៗ៕សណ្តោស

...

    
  
  

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print