ខ្សែបម្រើ Jude Bellingham បានស៊ុតបញ្ចូលទីគ្រាប់ទី១៣របស់គាត់ក្នុងរដូវកាលនេះ ខណៈដែល Real Madrid បានត្រលប់ទៅកំពូលតារាង La Liga ជាមួយនឹងជ័យជម្នះក្នុងលទ្ធផល ៣–០ នៅលើទឹកដី Cadiz កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៧វិច្ឆិកានេះ។
Real Madrid បាន ឈាន ទៅ ដល់ ការរកគ្រាប់នាំមុខ១គ្រាប់ តាម រយៈ ខ្សែ ប្រយុទ្ធ ប្រេស៊ីល Rodrygo គឺនៅតង់ទី១នាទីទី១៤។ កីឡាករវ័យ២២ឆ្នាំរូបនេះបានបន្ថែមការនាំមុខគ្រាប់ទី២ឲ្យ Real Madrid នៅពាក់កណ្តាលតង់ទី២ នាទីទី៦៤។
ខ្សែបម្រើសញ្ជាតិអង់គ្លេស Bellingham វ័យ២០ ឆ្នាំបន្ទាប់មកបានបន្តការចាប់ផ្តើមដ៏គួរឱ្យកត់សម្គាល់របស់គាត់នៅទីក្រុងម៉ាឌ្រីដដោយការរកបាន១គ្រាប់បន្ថែមទៀតដែលជាជ័យជម្នះលើកទី៣ជាប់ៗគ្នារបស់ Real Madrid។ វាគឺជាគ្រាប់ទី១១របស់Bellingham ពីការប្រកួត La Liga ១២លើក ចាប់តាំងពីចូលរួមជាមួយ Real Madrid ពី Borussia Dortmund នៅរដូវក្តៅ។
ផលិតផលយុវជនរបស់ក្លិប Birmingham City រូបនេះមានរកគ្រាប់បាល់ដោយការបញ្ជូនបាល់ពី Rodrygo ដើម្បីអាចរក្សាការកាន់កាប់ និងបន្តឈរកំពូលតារាងបណ្តោះអាសន្ន។
Real Madrid បានបាត់បង់ខ្សែប្រយុទ្ធ Vinicius Jr ដោយសាររបួសអំឡុងពេលសម្រាកអន្តរជាតិ ប៉ុន្តែមិត្តរួមជាតិប្រេស៊ីលRodrygo ឥឡូវនេះបានស៊ុតបញ្ចូលទីក្នុងការប្រកួត៣លើកជាប់ៗគ្នាសម្រាប់ Real Madrid ជាលើកដំបូងចាប់តាំងពីផ្ទេរពីSantos ក្នុងឆ្នាំ២០១៩។
ខ្សែបម្រើវ័យជ្រេ Luka Modric ក៏មានឱកាសស៊ុតចំគោលដៅផងដែរ ដោយបុកបង្គោលទីក្នុងតង់ទី២ ហើយមួយសន្ទុះក្រោយមកបានជួយបាល់ទៅ Rodrygo ដែលបានកាត់ផ្នែកខាងក្នុងមុនពេលស៊ុតចូលបង្គោលទីឆ្ងាយ។ បន្ទាប់មក Rodrygo បានជួយបញ្ជូលបាល់ឲ្យ Bellingham ហើយកីឡាករអង់គ្លេសដែលស្ថិតក្នុងទម្រង់លេងបានស៊ុតបាល់បញ្ចូលទីយ៉ាងល្អដោយជើងឆ្វេង។
ក្រុម Real Madrid មាន៣៥ពិន្ទុ ឈរលេខ១នៅ La Liga បណ្តោះអាសន្ន ខណៈដែល Girona ឈរលេខ២មាន៣៤ពិន្ទុ ប៉ុន្តែប្រសិនបើ Girona ឈ្នះ Bilbao នៅរាត្រីនេះ នោះក្រុមនេះនឹងហក់ឡើងទៅឈរកំពូលតារាងវិញ ៕ (រូបភាព ៖ BBC Sport)