Real Madrid ឡើងឈរកំពូលតារាងក្រោយបំបាក់ Cadiz ៣ទល់០

ចែករំលែក៖

ខ្សែបម្រើ Jude Bellingham បានស៊ុតបញ្ចូលទីគ្រាប់ទី១៣របស់គាត់ក្នុងរដូវកាលនេះ ខណៈដែល Real Madrid បានត្រលប់ទៅកំពូលតារាង La Liga ជាមួយនឹងជ័យជម្នះក្នុងលទ្ធផល នៅលើទឹកដី Cadiz កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៧វិច្ឆិកានេះ។

 Real Madrid បាន ឈាន ទៅ ដល់ ការរកគ្រាប់នាំមុខ១គ្រាប់ តាម រយៈ ខ្សែ ប្រយុទ្ធ ប្រេស៊ីល Rodrygo គឺនៅតង់ទី១នាទីទី១៤។ កីឡាករវ័យ២២ឆ្នាំរូបនេះបានបន្ថែមការនាំមុខគ្រាប់ទី២ឲ្យ Real Madrid នៅពាក់កណ្តាលតង់ទី២ នាទីទី៦៤។

ខ្សែបម្រើសញ្ជាតិអង់គ្លេស Bellingham វ័យ២០ ឆ្នាំបន្ទាប់មកបានបន្តការចាប់ផ្តើមដ៏គួរឱ្យកត់សម្គាល់របស់គាត់នៅទីក្រុងម៉ាឌ្រីដដោយការរកបាន១គ្រាប់បន្ថែមទៀតដែលជាជ័យជម្នះលើកទី៣ជាប់ៗគ្នារបស់ Real Madrid វាគឺជាគ្រាប់ទី១១របស់Bellingham ពីការប្រកួត La Liga ១២លើក ចាប់តាំងពីចូលរួមជាមួយ Real Madrid ពី Borussia Dortmund នៅរដូវក្តៅ។

ផលិតផលយុវជនរបស់ក្លិប Birmingham City រូបនេះមានរកគ្រាប់បាល់ដោយការបញ្ជូនបាល់ពី Rodrygo ដើម្បីអាចរក្សាការកាន់កាប់ និងបន្តឈរកំពូលតារាងបណ្តោះអាសន្ន។

 Real Madrid បានបាត់បង់ខ្សែប្រយុទ្ធ Vinicius Jr ដោយសាររបួសអំឡុងពេលសម្រាកអន្តរជាតិ ប៉ុន្តែមិត្តរួមជាតិប្រេស៊ីលRodrygo ឥឡូវនេះបានស៊ុតបញ្ចូលទីក្នុងការប្រកួត៣លើកជាប់ៗគ្នាសម្រាប់ Real Madrid ជាលើកដំបូងចាប់តាំងពីផ្ទេរពីSantos ក្នុងឆ្នាំ២០១៩។

 ខ្សែបម្រើវ័យជ្រេ Luka Modric ក៏មានឱកាសស៊ុតចំគោលដៅផងដែរ ដោយបុកបង្គោលទីក្នុងតង់ទី២ ហើយមួយសន្ទុះក្រោយមកបានជួយបាល់ទៅ Rodrygo ដែលបានកាត់ផ្នែកខាងក្នុងមុនពេលស៊ុតចូលបង្គោលទីឆ្ងាយ។ បន្ទាប់មក Rodrygo បានជួយបញ្ជូលបាល់ឲ្យ Bellingham ហើយកីឡាករអង់គ្លេសដែលស្ថិតក្នុងទម្រង់លេងបានស៊ុតបាល់បញ្ចូលទីយ៉ាងល្អដោយជើងឆ្វេង។

 ក្រុម Real Madrid មាន៣៥ពិន្ទុ ឈរលេខ១នៅ La Liga បណ្តោះអាសន្ន ខណៈដែល Girona ឈរលេខ២មាន៣៤ពិន្ទុ ប៉ុន្តែប្រសិនបើ Girona ឈ្នះ Bilbao នៅរាត្រីនេះ នោះក្រុមនេះនឹងហក់ឡើងទៅឈរកំពូលតារាងវិញ (រូបភាព BBC Sport)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print