កីឡាករ Alejandro Garnacho បានវាយបកទៅលើគូប្រជែងនៃគ្រាប់បាល់ប្រចាំរដូវកាលដ៏អស្ចារ្យ ខណៈដែលក្រុមManchester United បានផ្តួលក្រុម Everton ក្នុងការប្រកួតដំបូងរបស់ខ្លួនចាប់តាំងពីការកាត់ចេញចំនួន១០ពិន្ទុរបស់ពួកគេ។
ការខិតខំប្រឹងប្រែងមិនគួរឱ្យជឿក្នុងនាទីទី៣របស់ Garnacho បានកក្រើកនៅកីឡដ្ឋាន Goodison Park ខណៈដែលអ្នកគាំទ្របានបញ្ចេញកំហឹងរបស់ពួកគេជាមួយនឹងការតវ៉ាប្រឆាំងនឹងក្របខ័ណ្ឌ Premier League បន្ទាប់ពីការដាក់ទណ្ឌកម្មកាត់ពិន្ទុដែលមិនធ្លាប់មានពីមុនមករបស់ពួកគេ។
មើលទៅគ្មានគ្រោះថ្នាក់អ្វីទេ នៅពេលដែល Diogo Dalot បានកាត់បាល់ចូលក្បែរប្រអប់ ហើយពេលនោះ Garnacho បានហក់កាត់បាល់ដែលគេហៅថា Bike Goal kick ដោយហក់លោតទាត់បាល់ផុតដៃអ្នកចាំទី Jordan Pickford ហើយចូលទៅក្នុងសំណាញ់។
គ្រាប់បាល់នេះគឺជាឱកាសតែមួយគត់ដែល United បានបង្កើតក្នុងតង់ទីមួយ ហើយ Everton នឹងត្រូវរងគំនាបបន្ថែមទៀតនៅតង់ទី២ ដោយនៅតង់ទី២ Everton បានរបួតរហូតដល់២គ្រាប់ទៀតនៅតង់ទី២។
កីឡាករ Dominic Calvert-Lewin បានព្យាយាមស្វែងរកគ្រាប់បាល់ឲ្យក្រុមម្ចាស់ផ្ទះ ដោយបានស៊ុតបាល់បញ្ចូលទី ប៉ុន្តែត្រូវបានជួយសង្គ្រោះពី Andre Onana និងបានបញ្ជូនឱកាសស៊ុតបាល់បញ្ចូលទីយ៉ាងល្អនៅលើរបារទីផងដែរ។
Manchester United ដោយគ្មានអ្នកចាត់ការលោក Erik ten Hag ដែលត្រូវបានព្យួរនៅលើបន្ទាត់ប៉ះ បានផ្តល់ជម្រើសដំបូងដល់កីឡាករ Kobbie Mainoo ដែលមានអាយុ១៨ឆ្នាំដ៏គួរឱ្យចាប់អារម្មណ៍ ហើយខ្សែបម្រើរូបនេះបានរារាំងគូប្រកួត និងក្លាយជាកីឡាករល្អប្រចាំការប្រកួតផងដែរ។
គ្រាប់បាល់ទី២រកបានដោយកីឡាករ Marcus Rashford ពីការស៊ុតបាល់បញ្ចូលទីដោយប៉េណាល់ទី បន្ទាប់ពី Ashley Young ត្រូវ បានអាជ្ញាកណ្តាលរកឃើញថា បានប៉ះជើង Anthony Martial ឲ្យដួលក្នុង ប្រអប់។ គ្រាប់បាល់ទី៣រកបានដោយខ្សែប្រយុទ្ធAnthony Martial នៅនាទីទី៧៥ ពីការបញ្ជូនបាល់ពីប្រធានក្រុមបិសាចក្រហម Bruno Fernandes។
ការទទួលជ័យលើក្រុម Everton បានធ្វើឲ្យ Man Utd បន្តឈរចំណាត់ថ្នាក់លេខ៦មាន២៤ពិន្ទុ ពីការប្រកួត១៣លើកនៅPremier League។ ក្រុមបិសាចក្រហមត្រូវធ្វើការធ្ងន់ដោយត្រូវប៉ះក្រុមម្ចាស់ផ្ទះ Galatasaray នៅ Champions League នៅថ្ងៃទី៣០ វិច្ឆិកាខាងមុខនេះ ៕ (រូបភាព ៖ BBC Sport)