ភ្នំពេញ ៖ គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង ! គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ កើតឡើងចំនួន ១៨លើក (យប់ ៥លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ១៤នាក់ (ស្រី ៥នាក់), របួសសរុប ៤២នាក់ ក្នុងនោះរបួសធ្ងន់ ២២នាក់ (ស្រី ១០នាក់) របួសស្រាល ២០នាក់ (ស្រី ១១នាក់) និងមិនពាក់មួកសុវត្ថិភាព ១៦នាក់ (យប់ ៧នាក់) ។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៨ ខែវិច្ឆិកា បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមនុស្សស្លាប់ ១៤នាក់, របួសធ្ងន់ ២២នាក់ និងរបួសស្រាល ២០នាក់ គឺកើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន ១៨លើក រួមមាន ៖ កត្តាល្បឿន ៧លើក (ស្លាប់ ១០នាក់), មិនគោរពសិទ្ធិ ៣លើក (ស្លាប់ ២នាក់), មិនប្រកាន់ស្តាំ ២លើក (ស្លាប់ ១នាក់), ប្រជែងគ្រោះថ្នាក់ ២លើក (ស្លាប់ ១នាក់), បត់គ្រោះថ្នាក់ ១លើក, ស្រវឹង ១លើក, កត្តាយាន ១លើក និងងងុយ ១លើក ៕
ដោយ : សហការី