Breaking News : សម្ដេចតេជោហ៊ុនសែន ជួយផ្គត់ផ្គង់ទាំងការរៀនសូត្រ ស្នាក់នៅ ហូបចុក ធ្វើផ្ទះសំបែង អោយប្អូន អន ផានិត និងក្រុមគ្រួសារ

ចែករំលែក៖

ភ្នំពេញ : សម្ដេចតេជោ ហ៊ុនសែន ប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ខណៈកំពុងតែជិះកង់ហាត់ប្រាណ សម្ដេចបានបើកមើល tik tok ឃើញគេនិយាយអំពីជីវភាពគ្រួសាររបស់ អន ផានិត ដែលមានឪពុកម្ដាយជាជនពិការ ក្រុមគ្រួសារក្រលំបាក ទើបសម្ដេចបានចេញសារជាបន្ទាន់មួយ ទៅកាន់លោក សេង ទៀង ចាត់ចែងជាបន្ទាន់ ជាមួយនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង កងយោធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការ កងអង្គរក្ស នាយករដ្ឋមន្ត្រី ជួយដល់យុវជន អន ផានិត បានមកសិក្សានៅរាជធានីភ្នំពេញ ស្នាក់នៅក្នុងទីបញ្ជាការអង្គរក្សដោយសារយុវជនខាងលើជាមនុស្សប្រុស អាចរស់នៅបានជាមួយក្រុមអង្គរក្ស បាន។ ចំពោះថាក្មួយចង់រៀនផ្នែកវិស្វករសំណង់ស៊ីវិល ចង់រៀននៅសាលាតិចណូ ឬនៅសាកលវិទ្យាល័យវិចិត្រសិល្បៈ ក៏បាន។ សម្ដេចបានមានប្រសាសន៍ថា, ទីមួយត្រូវចាត់ចែងឲ្យក្មួយបានរៀនសូត្រស្នាក់នៅ ប្រាក់សម្រាប់រៀនសូត្រ និងទិញម៉ូតូថ្មីមួយគ្រឿងឱ្យ ប៉ុន្តែមិនមែនម៉ូតូប្រភេទម៉ូតូប្រណាំងនោះឡើយ។

សម្ដេចបានបន្តទៀតថា, បន្ទាប់មកទៀតត្រូវសហការជាមួយនឹងនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ ដើម្បីចុះទៅសួរនាំឪពុកម្ដាយក្មួយ អន ផានិត តើមានជំពាក់ប្រាក់គេដែរទេ ! បើមានត្រូវចាត់ចែងសងទាំងអស់ រួចហើយចាត់ចែងជួយធ្វើផ្ទះឱ្យសមល្មម ដើម្បីឲ្យគាត់បានរស់នៅសមរម្យ។

សម្ដេចមិនត្រឹមតែចាត់ចែងសម្រាប់ក្មួយ អន ផានិត រៀនសូត្រ ស្នាក់នៅ ហូបចុក និងសង់ផ្ទះឲ្យម្ដាយឪពុកពួកគេប៉ុណ្ណោះទេ សម្ដេចថែមចាំងចាត់ចែងឲ្យជួយធ្វើផ្ទះឱ្យឪពុកម្ដាយ អន ផានិត ថែមទៀត និងជួយឧបត្ថម្ភប្រចាំខែ ដល់ឪពុកម្ដាយ អន ផានិត ក្នុងមួយខែ ១លានរៀល ៕

ដោយ: សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print