សូមបើកបរកុំពិសារគ្រឿងស្រវឹង!​ មនុស្ស​ ០៧នាក់ស្លាប់ និង​ ១៣នាក់ទៀត​រងរបួសធ្ងន់ស្រាល​ ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានឱ្យដឹងថា​ ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកម្ពុជា​ នៅថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ​ បណ្ដាលឱ្យ​មនុស្ស​ ០៧នាក់ស្លាប់ និង​ ១៣នាក់ទៀត​រងរបួសធ្ងន់ស្រាល​ កើតឡើងចំនួន ១១លើក។ ដូច្នេះ​ ពេលបើកបរកុំពិសារគ្រឿងស្រវឹង​ និងគោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! 

 ក្នុង​ករណី​គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៩ វិច្ឆិកានេះ បានកើតឡើងចំនួន ១១លើក (យប់ ០៥លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ០៧នាក់ (ស្រី០២នាក់), រងរបួសសរុប ១៣នាក់ (ស្រី ០៥នាក់), រងរបួសធ្ងន់ ០៦នាក់ (ស្រី ០២នាក់) រងរបួសស្រាល ០៧នាក់ (ស្រី ០៣នាក់) និងមិនពាក់មួកសុវត្ថិភាព ១៤នាក់ (យប់ ០៦នាក់)។

របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន០៥លើក (ស្លាប់ ០៥នាក់) , មិនគោរពសិទ្ធិ ០៣លើក (ស្លាប់ ០១នាក់), ប្រជែងគ្រោះថ្នាក់ ០១លើក (ស្លាប់ ០១នាក់), បត់គ្រោះថ្នាក់ ០១លើក (ស្លាប់ ០នាក់)និង ស្រវឹង ០១លើក (ស្លាប់ ០នាក់)។ 

ជាមួយគ្នានេះ​ យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៩ ខែវិច្ឆិកានេះ​ដែរ​ បានបង្ហាញពី​លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក បានរកឃើញយានយន្តល្មើសចំនួន ៥៤គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេសកម្ពុជា។ 

របាយការណ៍ដដែល​ ក៏បានបង្ហាញ​លទ្ធផលរយៈពេល ២៩ថ្ងៃ ពីថ្ងៃទី១-២៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះថា យានយន្តចូលគោលដៅចំនួន ១៥,៥៨២គ្រឿង រថយន្តធំ ២៧៨គ្រឿង រថយន្តតូច ២,៩៥៣គ្រឿង ម៉ូតូ ១២,៣៥២គ្រឿង  ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ១១,៩៣៦គ្រឿង, រថយន្តធំ ៩៣គ្រឿង, រថយន្តតូច ១,៥១៥គ្រឿង និងម៉ូតូ ១០,៣២៨គ្រឿង (១០,៣២៨ករណី) ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print