នគរបាលស្រុកកំរៀង នាំខ្លួនអ្នកលេងល្បែងស៊ីសងដោយខុសច្បាប់៤នាក់ អប់រំណែនាំក្នុងមូលដ្ឋាន

ចែករំលែក៖

ខេត្តបាត់ដំបង៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ នៅរសៀល​ថ្ងៃ​ទី​៣០​ ខែវិច្ឆិកា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ កម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ សហការជាមួយកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលស្រុកកំរៀង ដឹកនាំដោយលោ កវរ សេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុកកំរៀង កាលពីរសៀលថ្ងៃទី២៩ ខែវិច្ឆិកាម្សិលមិញនេះ​ បានចុះបង្រ្កាបករណីលេងល្បែងស៊ីសងដោយខុសច្បាប់ (ប្រជល់មាន់) ០១លើក នៅចំណុចលើវាលស្រែក្បែរផ្លូវលំក្រុមទី១០ ភូមិស្រះទឹកថ្មី ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង ។

ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សបានចំនួន ០៤នាក់ ១.ឈ្មោះ មួន នឿត ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅភូមិដីស ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តបាត់ដំបង (ម្ចាស់សៃវៀន),
២.ឈ្មោះ ភុន ភឿន ភេទប្រុស អាយុ៧៦ឆ្នាំ រស់នៅភូមិដីស ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (អ្នកលេង), ៣.ឈ្មោះ ឌី លក ភេទប្រុស អាយុ៨០ឆ្នាំ រស់នៅភូមិកំពុងម្កាក់ ឃុំឃ្លាំងមាស ស្រុកបវរល ខេត្តបាត់ដំបង (អ្នកលេង) និង៤.ឈ្មោះ គឹម វែង ភេទប្រុស អាយុ៦២ឆ្នាំ រស់នៅភូមិដំណាក់ត្រកោ ឃុំក្ដុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង (អ្នកលេង) ។ វត្ថុតាង ដកហូត រួម មាន ៖
-ម៉ូតូបានចំនួន ១០គ្រឿង ។
-សត្វមាន់ចំនួន ០៣ក្បាល ។
-សៃវៀនចំនួន០១ ។

...

ពេលនាំខ្លួនមកធ្វើការសាកសួរនៅអធិការដ្ឋានរួចមក អ្នកលេងល្បែងស៊ីសងខុសច្បាប់ទាំង០៤នាក់ខាងលើត្រូវបានធ្វើការអប់រំនិងកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាពនេះបន្តទៀតរួចអនុញ្ញាតឱ្យគ្រួសារមកធានាត្រឡប់ទៅមូលដ្ឋានវិញ៕ដោយ៖អរុណរះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print